CamNews

ប្លែកៗ 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍អំពីផ្លាកសញ្ញាពាណិជ្ជកម្ម Coca-Cola


1. 3,1% ផលិតផលសរុបនៃភេសជ្ជៈ នៅលើទូទាំងពិភពលោកគឺ Coca-Cola។ ក្នុង
ចំណោម​ភេសជ្ជៈ ចំនួន 55000លាន ដែលមានជាតិហ្គាសត្រូវបានបរិភោគក្នុងមួយថ្ងៃនៅ
លើពិភពលោក មាន 1.700លានដុល្លាគឺរបស់ Coca-Cola។

2. Coca-Cola មានជិត 500ម៉ាក ដែលក្នុងនោះមានភេសជ្ជះចំនួនជាង 3500 ប្រភេទ
ផ្សេងៗទៀត ដែលមានព្រមទាំងទឹក soda និងទឹកសណ្តែក។ វាមានន័យថា ប្រសិន​
បើជារៀងរាល់ថ្ងៃលោកអ្នកបរិភោគផលិតផលមួយរបស់ Coca-Cola លោកអ្នកនឹងត្រូវ
ចំណាយវាលាដល់ 9ឆ្នាំដើម្បីអាចសាកបានផលិតផលប្រភេទទាំងអស់របស់ក្រុមហ៊ុននេះ។

3. Coca-Cola បានចាត់ទុកជា"ខឿនសេដ្ឋកិច្ច"ធំទី 84 នៅលើពិភពលោក ដែលមាន​
ប្រាក់ចំណូលរៀងរាល់ឆ្នាំប្រហែល 35,1 ពាន់លាន USD

4. តាមទិន្នន័យរបស់ top 100 ផ្លាកសញ្ញាពាណិជ្ជកម្មធំជាងគេបំផុតលើពិភពលោក
បានឲ្យដឹងថា ថ្លៃរបស់ក្រុមហ៊ុន Coca-Cola នេះប្រហែលជា 74,000លានដុល្លា គឺច្រើន
​ជាងអ្នកប្រកួតទាំងអស់ ដូចជា Budweiser, Pepsi, Starbucks និង Red Bull។

5. ទោះបីជាប្រាក់ចំណូលឆ្នាំមុនរបស់ Coca-Cola ថយចុះ 38% ហើយបានធ្វើឲ្យក្រុមហ៊ុន
នេះ ស្ថិតនៅក្រោម Pepsi ក៏ប៉ុន្តែសរុបប្រាក់ចំនេញផលិតផលភេសជ្ជះរបស់ Coca-Cola
គឺ 28 លានដុល្លា។ វាច្រើនជាង 12លាដុល្លារបស់ Pepsi។


6. ប្រសិនបើរៀបដប Coca-Cola ដែលក្រុមហ៊ុនបានផលិតទាំងពីមុនមកជិតគ្នា យើងនឹង
បាន​បន្ទាត់មួយវែងជាង 2,000ដង បើធៀបនឹងផ្លូវពីផែនដីដល់ព្រះច័ន្ទ។


7. 94% ប្រជាជនពិភពលោកអាចស្គាល់សញ្ញា ពណ៌ក្រហមនិងស របស់ Coca-Cola

8. ក្នុងចំណោមផ្លាកសញ្ញាពាណិជ្ជកម្មភេសជ្ជះគ្មានជាតិអាកុលល្បីចំនួន 33លើពិភពលោក ក្នុងនោះផ្លាកសញ្ញាចំនួន 15 គឺរបស់ Coca-Cola។

9. ជាមធ្យម ជនជាតិអាមេរិកម្នាក់ បរិភោគផលិតផលរបស់ Coca-Cola 4ថ្ងៃ 1ដង។


10. ថ្លៃចំណាយសំរាប់ការផ្សាយពាណិជ្ជកម្មរបស់ Coca-Cola ច្រើនជាងចំណាយផ្សាយ
ពាណិជ្ជកម្ម​របស់ Microsoft បូកនឹង Apple។

11. ជាមធ្យម ជនជាតិ Mexico រាល់ឆ្នាំញ៉ាំផលិតផលរបស់ Coca-Cola ច្រើនជាង ជនជាតិ
អាមេរីក អង់គ្លេស នឹងចិនបូកចូលគ្នា។

ប្រភព៖ vnexpress
ដោយ៖ មិនា ។

Tags: