ភ្នំពេញ៖ អ្នកបើករថយន្តកុងតឺន័រមួយគ្រឿង បានប៉ះទង្គិចពាក្យសំដី ជាមួយអ្នកបើកម៉ូតូ
ហើយបានឈ្លោះប្រកែកកគ្នា ដោយសារតែអ្នកបើកម៉ូតូ មិនសុំទោសអ្នកបើកកុងតឺន័រធ្វើ
ឲ្យស្ទះចរាចរកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ នៅចំណុចខាងមុខធានាគារអេស៊ី
លីដា ផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុការណ៍គ្រោះថ្នាក់នោះ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញ
រថយន្តកុងតឺន័រ របស់ស្វយ័តក្រុងភ្នំពេញ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2B-3236
បើកបរដោយតៃកុងទំនើងម្នាក់ បានបើកចេញពីក្នុងធនាគារអេស៊ីលីដា មកដល់ផ្លូវមុនីវង្ស
គាប់ជួនមានម៉ូតូ មួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ ឌុបនារី ២នាក់
ធ្វើដំណើរពីជើងមកត្បូង ដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តកុងតឺន័រ ប៉ះចំកំបាំងខាងស្តាំ
បន្តិច ក៏ស្រាប់តែអ្នកបើករថយន្តកុងតឺន័ររូបនោះ បានជេរប្រមាថមើលងាយជីវិត អ្នករង
គ្រោះជាអ្នកជិះម៉ូតូ ដោយនិយាយថា អ្ហែងចង់ងាប់ បានជិះម៉ូតូអីចឹង ហើយក៏មានការត
ម៉ាត់គ្នាទៅវិញទៅមក ហើយដោយជនរងគ្រោះជាម្ចាស់ម៉ូតូ មិនចង់មានបញ្ហាវែងឆ្ងាយ
នោះក៏បើកម៉ូតូទៅមុខទៀត ដល់ខាងមុខក្រសួងព័ត៌មាន ស្រាប់តែអ្នកបើករថយន្តកុង
តឺន័ររូបនោះ បានឈប់រថយន្តកុងតឺន័រកណ្តាលផ្លូវ រត់ដេញវាយជនរងគ្រោះ ធ្វើឲ្យមាន
ការភ្ញាក់ផ្អើល និងមានការកកស្ទះចរាចរពេញផ្លូវទៀតផង។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍នោះ អ្នកបើករថយន្តកុងតឺន័រទំនើងរូប
នោះ ខ្លាចគេព្រួតវាយវិញ ក៏ប្រញ៉ាប់រត់ចូលគេចខ្លួន ទៅក្នុងធនាគារអេស៊ីលីដា ហើយ
ប្រហែលជាង ១ម៉ោងក្រោយ ទើបឃើញតំណាងរបស់រថយន្តកុងតឺន័រ បានមកសុំទោស
ជនរងគ្រោះ ដើម្បីបញ្ចប់បញ្ហាផងដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល