CamNews

ប្លែកៗ 

ការ "ចែកផ្លូវគ្នា"ដែល រ៉ូមែនទិច បំផុតមិនធ្លាប់មាន

សកម្មភាពរបស់អ្នកទាំងពីរមើលទៅមិនខុសអ្វីពីការបង្ហាញ សេចក្តីស្រលាញ់ រឺក៏ការសុំរៀប
ការឡើយ......

ការបែកគ្នាមិនមែនជារឿងដែលល្អ រឺសប្បាយសំរាប់ដៃគូរស្នេហាដែលស្មោះស្ម័គ្រនឹងគ្នាយក
មកអនុវត្តន៍ឡើយ ។ករណីនេះអាចកើតឡើងទៅបានលុះត្រាតែមានបញ្ហាអ្វីមួយដែលកើត
មានឡើងលើបុគ្គលណាម្នាក់ រឺក៏ទាំងពីរនាក់ រឺក៏បញ្ហាណាមួយមកពីកត្តាផ្សេងៗនៅក្នុងជីវិត
រស់នៅ ទាំងសង្គម និង គ្រួសារ...ជាដើម ។

តែពេលនេះដំណាក់កាលចែកផ្លូវគ្នានេះបានធ្លាក់មកលើ និស្សិតជនជាតិចិន ពីរនាក់។ តែ
ចំពោះការបែកគ្នារបស់ពួកគេ មានលក្ខណៈប្លែកពីគេមើលទៅគួរអោយចាប់អារម្មណ៍ និង
រ៉ូមែនទិច បំផុត ដែលអាចនិយាយបានថាប្រហែលជាគ្មានពីរទេនៅលើលោកយើងនេះ ។

យុវជន Xu Minyu និងមិត្តស្រីរបស់គេនាង Xiao Ying បច្ចុប្បន្នជានិស្សិតឆ្នាំបញ្ចប់ លើជំនាញ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា នៃសាកលវិទ្យាល័យ Wuhan ក្នុងប្រទេសចិន ។ អ្នកទាំងពីរនេះ
បានស្រលាញ់គ្នាអស់រយៈពេល 4ឆ្នាំមកហើយ , ហើយបានសំរេចចិត្តចែកផ្លូវគ្នានៅពេល
ដែលពួកគេបញ្ចប់ការសិក្សា ។ ប៉ុន្តមិនដូចជាការចែកផ្លូវគ្នារបស់គូរស្នេហ៍ដទៃទេ យុវជន
Xu Minyu និងនាង Xiao Ying បានបង្កើតនូវផ្ទាំងទស្សនីយភាពអនុស្សាវរីមួយដែលមិនអាច
បំភ្លេចបាន អំពីថ្ងៃដែលពួកគេបញ្ចប់សេចក្តីស្រលាញ់ចំពោះគ្នា នៅរាត្រីថ្ងៃទី 26 មិថុនា
កន្លងទៅថ្មីៗនេះ ។

ពិធីនេះត្រូវបានរៀបចំឡើងនៅទីធ្លារបស់សាកលវិទ្យាល័យតែម្តង ។ ពួកគេបានរៀបចំដុត
ទៀន ជាច្រើនដាំតំរៀបជួរគ្នាបង្កើតបានជារូប បេះដូងយ៉ាងធំ ហើយអ្វីដែលកាន់តែធ្វើអោយ
គ្រប់គ្នាមានការភ្ញាក់ផ្អើលនោះគឺ នៅក្នុងដៃរបស់ Xu Minyu មានកាន់ផ្កាកូលាប ចំនួន 99 ទង
និងបានលុតជង្គង់ចុះនៅចំពោះមុខ នាង Xiao Ying រួចពោលពាក្យថា " អូនយល់ព្រមចែកផ្លូវ
គ្នាណា" ពេលនោះ អ្នកចូលរួមនៅជុំវិញបានបន្ទរឡើងថា" យល់ព្រមទៅ ! យល់ព្រមទៅ "
ពេលនោះនាង Xiao Ying បាននិយាយទាំងរអាក់រអួលថា "យល់ព្រម " ។ ចំពោះសកម្មភាព
របស់ពួកគេទាំងពីរនេះគ្មានខុសអ្វីពីការសុំស្រលាញ់ រឺ សុំរៀបការ ឡើយ។

Xiao Ying ជានិច្ចកាលតែងតែបាននិយាយជាមួយ Xu Minyu ថានាងចង់បាននូវ ការស្នើសុំ
រៀបការដែលប្រកបដោយភាព រ៉ូមែនទិច មួយ ហើយ បើទោះបីជាចែកផ្លូវគ្នាក៏ដោយក៏នាង
ចង់អនុវត្តន៍តាមរបៀបមួយដែល រ៉ូមែនទិច ផងដែរ ។ Xu Minyu ក៏បានអោយដឹងថា នេះជា
វិធីដែលសមស្របបំផុតសំរាប់ការបញ្ចប់នូវទំនាក់ទំនងស្នេហានេះ ។

ជាក់ស្តែងអ្នកទាំងពីរនៅតែស្រលាញ់គ្នាណាស់, Xiao Ying និង Xu Minyu សំរេចចិត្តបែកគ្នា
នេះក៏ព្រោះតែអ្នកទាំងពីរត្រូវដើរលើដងវិថីខុសគ្នា ក្រោយពេលដែលគេបញ្ចប់ ការសិក្សា ។
ពួកគេត្រូវធ្វើការនៅទីក្រុងពីរផ្សេងគ្នា ដែលមានចំង៉ាយ រហូតដល់ 1200 គីឡូម៉ែត្រពីគ្នា ។
Xu Minyu សិក្សាលើជំនាញស្ថាបត្យកម្ម ហើយនឹងត្រូវទៅធ្វើការនៅទីក្រុង Hangzhou ចំនែក
Xiao Ying សិក្សាលើជំនាញ គ្រប់គ្រងហើយនឹងត្រូវទៅធ្វើការនៅទៅក្រុងប៉េកាំង ។

ពួកគេទាំងពីរយល់ឃើញថាក្រោយពីបែកគ្នាទៅមិនដឹងថាបានជួបគ្នាទៀត រឺក៏អត់នោះទេ
ហេតុនេះមានតែការធ្វើនូវពិធីនេះដើម្បីអោយដក់នៅក្នុងចិត្តរបស់ពួកគេជារៀងរហូត ៕
(ពី PLXH)
ដោយ៖ រដ្ឋា

Tags: