ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌដង្កោ ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ
នៅព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣នេះ បានចុះទៅឆែកឆេរ នៅវត្តសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ
ដោយឃាត់ ព្រះសង្ឃ ជាប់ពាក់ព័ន្ធ សកម្មភាព ចែកចាយ គ្រឿងញៀន ។
លោក យឹម សារ៉ាន់ អធិការ ខណ្ឌដង្កោ បានឲ្យដឹងថា មុននឹងឈាន ដល់ការឆែកឆេរ ទីតាំងវត្តសំបួរ
ខាងលើ នេះ គឺ កាលពីយប់ថ្ងៃទី៧ កម្លាំង នគរបាល ចម្រុះខណ្ឌដង្កោ បានចេញប្រតិបត្តិការ ជិះម៉ូតូ
ល្បាត ក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យស្របទៅតាមគោល នយោបាយភូមិ
សង្កាត់ មានសុវត្ថិភាព ហើយ ខណៈកម្លាំងកំពុងល្បាត ក៏បានជួបជាមួយនឹង ជនសង្ស័យម្នាក់ ជិះម៉ូតូ
មួយគ្រឿង ក្នុងល្បឿនលឿន គេចពី សមត្ថកិច្ច ដោយឃើញដូចនោះ សមត្ថកិច្ចមានការសង្ស័យក៏បាន
ដេញប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួនបាន និងឆែកឆេរទៅលើខ្លួនរបស់គេ រកឃើញថ្នាំញៀនចំនួន
១៣កញ្ចប់តូច ។
លោក អធិការ បន្តថា ក្រោយពីឆែកឆេរ រកឃើញវត្ថុតាង ជាក់ស្តែង កម្លាំងសមត្ថកិច្ច ក៏សម្រេចឃាត់
ខ្លួន ជន សង្ស័យមួយរូបនោះ យកមកធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ទាំងយប់
តែម្តង ។ ដោយ នគរបាលសាកសួរ ទៅតាមជំនាញ ទើបជនសង្ស័យឆ្លើយសារភាព នឹងបែកធ្លាយ
រឿងព្រះសង្ឃនៅក្នុងវត្តសំបួរ ក៏សេពគ្រឿងញៀនដែរ ។ បន្ទាប់ពីទទួលបានចម្លើយ សារភាពភ្លាម រូប
លោកបានសុំបញ្ជាពីស្នងការ នគរបាល រាជធានីភ្នំពេញ និងសហការ ជាមួយព្រះរាជអាជ្ញារងអមសា
លាដំបូងរាជធានីភ្នំពេញ ចុះមកឆែកឆេរវត្តសំបួរ និងកុដ្ឋិព្រះសង្ឃទៅតាមចម្លើយ និងការចង្អុល
បង្ហាញរបស់ជនសង្ស័យ ដែលឃាត់ខ្លួន កាលពីយប់ ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការ នៃការឆែកឆេរ ខាងលើនេះ សមត្ថកិច្ចបានរកឃើញ នូវវត្ថុតាងមួយចំនួន
ដូចជា ប្រដាប់ប្រដា ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ និងឧបករណ៍ផ្សេងៗទៀត ជាពិសេសនៅក្នុង
កុដ្ឋិរបស់ព្រះ សង្ឃពីរ អង្គខាងលើនេះ គឺ បានរកឃើញសន្លឹកបៀរ កាំបិត ដំបងដែក និងកុំព្យូទ័រ ដែល
មានសុទ្ធតែរឿង អាស អាភាសថែមទៀតផង ។ ដោយយោងទៅ តាមវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ច
បានសុំការអនុញ្ញាតិ ពី ព្រះចៅ អធិការវត្ត សំបួរមាស ដើម្បីឃាត់ខ្លួនព្រះសង្ឃទាំងពីរអង្គខាងលើនេះ
យកទៅធ្វើការសាកសួរ នៅអធិការ ដ្ឋាននគរបាលខណ្ឌដង្កោភ្លាមៗ ។
មុននឹងឃាត់ខ្លួន ព្រះសង្ឃពីរអង្គនេះ ព្រះចៅអធិការ វត្តបានចាប់ផ្សឹក សង្ឃទាំងពីរដោះស្បង់ជីពរ
ចេញ ដើម្បី ឲ្យសមត្ថកិច្ច ចាប់វាយខ្នោះ យកទៅ ឃុំខ្លួន ធ្វើការសាកសួរ និង រង់ចាំផ្តុំសំណុំរឿង
បញ្ជូនទៅសាលា ដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះដោយសង្កេតឃើញថា សង្ឃ
ទាំងពីរនាក់នេះ បានប្រព្រឹត្តិអំពើ អបាយមុខ ខុសពីវិន័យសង្ឃនៅក្នុងវត្ត ។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួន សង្ឃពីរនាក់និងកូនសិស្សលោកពីរនាក់ រួមជាមួយ
ជន សង្ស័យ ម្នាក់ទៀត ជាអ្នកជួញដូរគ្រឿង ញៀន និងវត្ថុតាងមួយចំនួនទៀត យកទៅឃុំខ្លួនបណ្តោះ
អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការសាកសួរព័ត៌មាន លម្អិតនិង ស្រាវជ្រាវ តាម
ចាប់បក្ខពួក្ខរបស់គេយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់។
សមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់ ពីអត្តសញ្ញាណជនសង្ស័យ ទាំង៥នាក់ខាងលើនេះ បាននៅឡើយ
ទេ ដោយសារកំពុងស្ថិត ក្នុងការសាកសួរ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល