CamNews

ប្លែកៗ 

ពិធីបុណ្យ "បិសាច"ដើរលុកលុយក្នុងប្រទេស ប៉ូឡូញ


នេះជាពិធីបុណ្យដែលប្រជាជនទាំងឡាយតុបតែងខ្លួនជា "បិសាច" ដើរលុកលុយពាសពេញ
ប្រទេស ប៉ូឡូញ ដែលមានឈ្មោះថា "Poland Zombie Walk - 2011" ។


អ្នកចូលរួមក្នុងពិធីនេះភាគច្រើនជាយុវវ័យ ពួកគេបានតុបតែងខ្លួន ប្រៀបបាននឹងពួកបិសាច
នៅក្នុងខ្សែរភាពយន្តរន្ធត់ដូច្នោះ ។ នៅក្នុងប្រទេស ប៉ូឡូញ ពិធីនេះធ្វើឡើងក្នុងគោលបំណង
សំខាន់គឺភាសានិយាយ " មិនខ្លាច" ។



ជាមួយការតុបតែងមុខមាត់មានលក្ខណៈប្លែកៗ យុវជនទាំងឡាយបានចូលរួមយ៉ាងសកម្ម
នៅក្នុងពិធីនេះ និងបានបញ្ជាក់ថាពួកគេមិនខ្លាចនូវសេចក្តីស្លាប់ រឺពពួកខ្មោចព្រាយបិសាច
អ្វីឡើយ ។

ពិធីនេះក៏បានបញ្ជាក់អោយឃើញពីចក្ខុវិស័យ និង សេរីភាពនៅក្នុងស្រទាប់យុវវ័យក្នុង
ប្រទេស ប៉ូឡូញ ផងដែរ ។




(ប្រភពពី Metro)
ដោយ៖ យ៉ាវីន

Tags: