CamNews

ព័ត៌មានជាតិ 

មន្រ្តីព្រឹទ្ធសភា បើករថយន្ត បុករះរថយន្ត និងម៉ូតូ ស្លាប់ម្នាក់ រងរបួស ធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ មន្រ្តីបម្រើការងារ នៅស្ថាប័នព្រឹទ្ធសភា បានបើករថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ ដោយ
បុកម៉ូតូ និងរថយន្ត ពេលកំពុងធ្វើ ដំណើរតាមផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ចំនួន
៣នាក់ កាលពីវេលាម៉ោង ប្រមាណ៩៖១០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៣ស្ថិតនៅតាមផ្លូវ
លេខ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន នៅមុខផ្ទះលក់ភេសជ្ជះគ្រប់ប្រភេទ ១.២.៣
អូឡាំពិក ខាងត្បូងផ្សារអូឡាំពិក។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុ ខាងលើ មានរថយន្តមួយគ្រឿង
ម៉ាកលុច្សស៊ីស ៤៧០ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-5379 បើកបរដោយបុរសម្នាក់ បានធ្វើ
ដំណើរតាមបណ្តោយផ្លូវលេខ ៣១០ លុះមកដល់ចំណុចកើតហេតុ មិនដឹងថាមានរឿងអ្វីកើតឡើង
ស្រាប់តែជ្រុលទៅបុក ម៉ូតូរឺម៉កកង់បី មួយគ្រឿង រួចហើយរថយន្ត បានជ្រុលទៅបុក ម៉ូតូសង់ការរ៉េ
ដែលកំពុងធ្វើដំណើរ បញ្ច្រសទិសគ្នា បណ្តាលឲ្យអ្នកបើកជាប្តីស្លាប់ និងប្រពន្ធ ជិះពីក្រោយ រងរបួស
ធ្ងន់ ហើយចៅម្នាក់រងរបួសផងដែរ ។

សាក្សីបានបន្តទៀតថា ពេលនោះរថយន្តបង្កមិនទាន់អស់ល្បឿននៅឡើយទេ ហើយក៏ជ្រុលទៅបុក
រថយន្តចំនួន២គ្រឿងទៀតរួមមាន រថយន្តម៉ាកហាយឡែនឌ័រពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2U-
1098 និងរថយន្តម៉ាកស៊ីអវី ពណ៌ទឹកប្រាក់ និងជ្រុលទៅបុកបង្គោលភ្លើងមួយដើម បណ្តាលឲ្យទ្រេត
ផងដែរ។

បុរសរងគ្រោះដែលត្រូវរថយន្តបុកឲ្យស្លាប់ ខណៈដឹកប្រពន្ធ និងចៅមកពីផ្សារមានឈ្មោះ គង់ សារឹម
អាយុ៦៥ឆ្នាំ រស់នៅផ្ទះលេខ ៨៤ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ដោយឡែក
ប្រពន្ធ និងចៅ របស់ជនរងគ្រោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ។

ក្រោយកើតហេតុ ទាំងរថយន្តបង្ក និងអ្នកបើកបរ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ ជើង
គោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ចុចត្រង់នេះ ដើម្បីទស្សនាវីដេអូ ក្នុងគេហទំព័រ ដើមអំពិល

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ