CamNews

ប្លែកៗ 

ស្រីស្អាតអាក្រាតកាយស្វាគមន៍ភ្ញៀវដែលចូលមក ស៊ីផឹក

រូបភាពក្តៅសាច់ អំពីតារាដ៏ស្រស់ស្អាតអាក្រាតកាយនៅក្នុងកម្មវិធីបើកសម្ភោធលើកដំបូង
របស់ភោជនីយដ្ឋានមួយនៅឯ Foshan ប្រទេសចិន បានធ្វើអោយមានការជ្រួលច្របល់យ៉ាង
ខ្លាំងនៅតាមបណ្តាទំព័រវែបសាយ ជាច្រើន ដែលរូបភាពនេះត្រូវបានគេបង្ហោះឡើងនាពេល
ថ្មីៗនេះ ។

តាមការអោយដឹងពីម្ចាស់ហាងបានអោយដឹងថា លោកបានចំណាយប្រាក់អញ្ជើញតារាស្រី
ម៉ូដែលស្រស់ស្អាត ចំនួន 6នាក់ ដើម្បីមកធ្វើកិច្ចស្វាគមន៍ និងសំដែងនៅលើឆាកជូនដល់
ភ្ញៀវទូទៅទស្សនា ។

ក្នុងឈុតមានត្រឹមតែអៀមដែលអាចមើលធ្លុះ និង មួកចុងភៅ ស្រីស្អាតទាំងនោះបានបង្ហាញ
ស្នាមញញឹមយ៉ាងស្អាត ដែលទទួលបានការទាក់ទាញយ៉ាងខ្លាំងដល់ភ្ញៀវជាច្រើន ។

មិនត្រឹមតែភ្ញៀវទេដែលចូលទៅកាន់ភោជនីយដ្ឋាននោះ ក្នុងនោះក៏មានអ្នកថតរូបចូលរួម
រហូតដល់ 50 នាក់ចូលទៅកាន់ទីនោះដែរដើម្បីផ្តិតយករូបភាពមកធ្វើការផ្សព្វផ្សាយបន្ត
ដែលកាន់តែធ្វើអោយបរិយាកាសកាន់តែមានភាពអ៊ូអរ ថែមទៀតផងដែរ ៕

(ប្រភពពី 163)
ដោយ៖ យ៉ាវីន

Tags: