CamNews

ព័ត៌មានជាតិ 

នគរបាល តាមចាប់មេខ្លោង និងជនដើរជួល ក្រុមគប់គ្រាប់បែក សម្លាប់មួយ គ្រួសារ នៅសង្កាត់ឃ្មួញ

អាន៖ ចាប់បានជនសង្ស័យ បោកគ្រាប់បែក សម្លាប់មនុស្ស នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ មេខ្លោង នៅពីក្រោយខ្នង និងជនដើររកក្រុមដៃដល់ ទៅបោក គ្រាប់បែក ប៉ងសម្លាប់មួយគ្រួសារ នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌ សែសុខ កាលពីដើមខែតុលានោះ ឥឡូវត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ និងកម្លាំងនគរបាល ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ តាមចាប់បាន ទាំង២នាក់ហើយ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ។

ប្រតិបត្តិការ តាប់ជនសង្ស័យ ទាំង២នាក់ បានធ្វើឡើង រហូតដល់ ខេត្ត សៀមរាប ដែលអធិការ នគរបាលខណ្ឌព្រែព្នៅ បានដឹកនាំកម្លាំងនគរបាល ទៅយក ជនសង្ស័យជាអ្នកដើរជួលឃាតក ទៅធ្វើសកម្មភាព រួចហើយ បន្តយកមេខ្លោង នៅពីក្រោយខ្នង នៅខណ្ឌសែនសុខ ទាំងយប់តែម្តង ។

ការស្រាវជ្រាវ អស់រយះ ពេលជាច្រើនថ្ងៃ តាមចាប់ជនសង្ស័យទាំង២នាក់ ដែលជាមេខ្លោង និងអ្នកដើរជួល អ្នកគប់គ្រាប់បែក ដែលបណ្តាលឲ្យស្លាប់ និងរបួស មួយគ្រួសារ មានគ្នាជិត១០នាក់នោះ បានធ្វើឡើងក្រោមការដឹកនាំ បញ្ជាផ្ទាល់ពី សំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ដែលមានការ សម្របសម្រួល តាមផ្លូវច្បាប់ ពីសំណាក់អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ផងដែរ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានី ភ្នំពេញ បានថ្លែងឲ្យដឹងថា ក្រោយពីជនដៃដល់ ជាអ្នកបោកគ្រាប់បែក ត្រូវបានចាប់ខ្លួន ដោយកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ កាលពីប៉ុន្មាន ថ្ងៃមុននេះ ឥឡូវនេះមេខ្លោង និងអ្នកដើររក ជនបោកគ្រាប់បែក ត្រូវបានកម្លាំង នគរបាលតាមចាប់ ទាំង២នាក់តែម្តង តាមរយះការខិតខំ ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ជាទីបំផុត ។

មន្រ្តី នគរបាលដដែល បានលួចបង្ហើបទៀតថា មេខ្លោងនៅពីក្រោយខ្នង នៃសកម្មភាព បោកគ្រាប់បែក ខាងលើនេះ មានឈ្មោះ ណុប តែមិនទាន់ដឹងថា ធ្វើការ អ្វីឡើយនោះទេ ។

នៅពេលនេះ ជនសង្ស័យទាំង២នាក់ ស្ថិតនៅក្រោមការ សួរនាំបន្តទៀត ពីសំណាក់នគរបាល រាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។

អំពើឃាតកម្មតាមរយៈការប្រើគ្រាប់ បែកដៃបោកចូលផ្ទះល្វែងរកស៊ីលក់ទំនិញ បោះដុំខាងលើនេះ បាន បង្កឱ្យមានការភ្ញាក់ ផ្អើលនិងរន្ធត់យ៉ាងខ្លាំង កាលពីវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះគ្មានលេខ ក្រុម១៤ ផ្លូវលេខ២១៥ ភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែន សុខ ។

ក្នុងហេតុការណ៍នេះ ជនល្មើសត្រូវបាន សាក្សីនិងសមត្ថកិច្ចអះអាងថា មានគ្នាពីរ នាក់ ជិះម៉ូតូមួយគ្រឿង ដែលខ្លះថាស្មាស់ និងខ្លះទៀតថា វីវ៉ា ពណ៌ក្រហម បានធ្វើសកម្ម ភាពបោកគ្រាប់បែកចូលទៅក្នុងផ្ទះ ខណៈ ដែលជនរងគ្រោះកំពុងតែអង្គុយហូបបាយរួម គ្នានាពេលល្ងាច ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលខណ្ឌសែន សុខ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងរបួសមាន ចំនួន ៦នាក់ ក្នុងនោះស្រីម្នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត សម្រាប់មនុស្សធំ និងមន្ទីរពេទ្យគន្ធ បុបា្ផសម្រាប់កុមារតូចៗ ប៉ុន្ដែមួយសន្ទុះក្រោយ មកក្មេងប្រុសម្នាក់ អាយុ១១ឆ្នាំ បានស្លាប់ ពេលកំពុង សង្គ្រោះនៅមន្ទីរពេទ្យ ។

មន្ដ្រីនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ ថា ជនរងគ្រោះទាំង៦នាក់ ដែលស្លាប់ និង រងរបួសធ្ងន់ស្រាល នោះ រួមមានទី១ ឈ្មោះ ស៊ន ស៊ិន អាយុ៥៨ឆ្នាំ ជាមេគ្រួសារ មុខរបរ ស៊ីទិញនិងលក់ដី ស្នាក់នៅចំណុច កើតហេតុ ផ្ទះសង់ថ្មី លេខ២១៥ រងរបួសត្រង់ក្បាល ពោះនិងកែងជើង ទី២ ឈ្មោះសាំ ភស្ដ័ អាយុ ២០ឆ្នាំ មុខរបរជាកម្មកររបស់ម្ចាស់ផ្ទះ រង របួសត្រង់ក្បាលជង្គង់ទាំងពីរ ទី៣ឈ្មោះ ដូន សុខ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រង របួសត្រង់ថ្ងាសនិងកែងជើង ទី៤ ឈ្មោះស៊ន តារា អាយុ១១ឆ្នាំរងរបួសជើងទាំងពីរនាក់ ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធបុបា្ផ ទី៥ឈ្មោះតារារិទ្ធ ខាន់លន់ អាយុ ១២ឆ្នាំ រងរបួសជើងទាំងពីរនិងទី៦ ឈ្មោះ ហាក់ ប៉េងលាង ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់ នៅចំណុចកើតហេតុ រងរបួសស្រាលត្រង់ ម្រាមដៃ ។


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP