បាត់ដំបងៈ កម្លាំងនគរបាល ខេត្តបានបញ្ជូន ជនសង្ស័យម្នាក់ ទៅតុលាការខេត្តនៅព្រឹកថ្ងៃទី៨
ខែឧសភាឆ្នាំ២០១៣ ពីបទ រំលោភនារី មិនគ្រប់សតិ បានសម្រេច៤ដង ដែលបានប្រព្រឹត្ត កាល
ពីកណ្តាល អាធ្រាត្រដល់ម៉ោង ៥ទៀបភ្លឺ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចក្នុង បរិវេណ
សាលាឆាន់ ក្នុងវត្តរាំងកេសី ស្ថិតក្នុងភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
មន្រ្តីនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ ខេត្តបានឲ្យដឹងថា តាមរបាយការណ៍ របស់
អធិការនគរបាលស្រុកសង្កែបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ
សួន តក់ ភេទប្រុសអាយុ២៤ឆ្នាំជាកម្មករតម្លើងរថភ្លើងក្មេងជិះលេងកម្សាន្ត ពេលមានបុណ្យទាន
ម្តងៗ និងមានទីលំនៅភូមិអូញ ឃុំបឹងព្រីង ស្រុកថ្មគោល។ ចំណែកនារី រងគ្រោះមាន អាយុ២៣
ឆ្នាំ មានសតិមិនគ្រប់ (សតិវិបល្លាស) មានទីលំនៅក្រុមទី២ ភូមិដំណាក់ដង្កោ ឃុំរាំងកេសីស្រុក
សង្កែ ។
តាមពាក្យបណ្តឹង របស់ឪពុកនារីរងគ្រោះឈ្មោះ ហេង ចំរើន អាយុ៤៩ឆ្នាំ បានរៀបរាប់ប្រាប់
សមត្ថកិច្ចថានៅយប់ថ្ងៃទី៥ ខែឧសភា កូនស្រីរបស់គាត់ បានទៅលេងបុណ្យ បញ្ចុះខណ្ឌសីមា
ក្នុងវត្តរាំងកេសី លុះដល់ពេលយប់នាងបានចូលជ្រកភ្លៀងក្នុងសាលាឆាន់ រហូតដល់ពាក់
កណ្តាលអាធ្រាត្រមនុស្សចេញអស់នៅសល់តែនាងម្នាក់ឯង ពេលនោះជនសង្ស័យ បានដើរ
ចូលមកក្នុងសាលា ឆាន់ក៏ប្រទះឃើញ នាងស្ងាត់ម្នាក់ឯង ក៏មានឱកាស ក៏បានលួងលោមនាង
ផង និងគម្រាមផងចាប់រំលោភនាង ក្នុងយប់នោះរហូតបានសម្រេច៤ដង។ លុះដល់ជិតភ្លឺ ឈាន
ចូលថ្ងៃទី៦ ខែឧសភា ទើបនាងត្រឡប់ទៅផ្ទះវិញ រួចឪពុកបានសួរនាំ នាងបានឆ្លើយប្រាប់ឪពុក
ថាមានគេចាប់រំលោភនាងទើបមិនបានមកផ្ទះ។ដល់ពេលព្រឹកឡើង ទើបឪពុកបានទៅដាក់ពាក្យ
បណ្តឹងនៅប៉ុស្តិ៍នគរបាល ឃុំរាំងកេសីឲ្យជួយអន្តរាគមន៍។ ក្រោយពីបាន ទទួលពាក្យ បណ្តឹង
ហើយសមត្ថកិច្ច បានចុះឃាត់ខ្លួនជន សង្ស័យនាំយក មកអធិការស្រុកសួរនាំរួចកសាង សំណុំ
រឿងបញ្ជូនខ្លួន ទៅស្នងការ ខេត្តនៅរសៀលថ្ងៃទី៧ ខែឧសភា តែម្តង។ ជនសង្ស័យបានឆ្លើយ
សារភាពថា ខ្លួនពិតជាបានចាប់រំលោភនាង រងគ្រោះរហូត បាន សម្រេចចំនួន៤ដង ពិតប្រាកដ
មែន។
ក្រោយពីកម្លាំង អធិការស្រុកសង្កែ បានបញ្ជូនជនសង្ស័យ មកស្នងការខេត្តហើយ កម្លាំងជំនាញ
ស្នងការខេត្តបានបញ្ជូនបន្តទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៨ ខែមេសានេះ ដើម្បីចាត់ការបន្តតាម
ច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល