ភ្នំពេញៈ យុវជនម្នាក់ចេញពីធ្វើការ រោងចក្រយប់ ជិះម៉ូតូមួយគ្រឿង ស្រាប់តែរថយន្តធុនធំ
បានបើកបុកពីក្រោយ បណ្តាលឲ្យខ្ទាតមនុស្ស ចូលទៅក្រោមរថយន្ត កិនស្លាប់នៅនឹងកន្លែង
រីឯម៉ូតូខ្ទាតចេញ ពុំរងការខូចខាតនោះទេ អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់បន្សល់ទុក រថ
យន្តចោលនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង២១ និង
៣០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវអូឌឹម ទំនប់កប់ស្រូវ
ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ាច សីហា ភេទប្រុស អាយុ២០ឆ្នាំ
មានមុខរបរជាកម្មក រោងចក្រកាត់ដេរ រស់នៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍
សែនជ័យ (ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតេហេតុ ដោយស្នាមកង់រថយន្ត កិនចំពាក់កណ្តាលខ្លួន)
ជិះម៉ូតូមួយគ្រឿង ម៉ាកគ្លីកពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BT-1163 ចំណែកឯរថយន្តបង្កម៉ាក
ហ៊ីយ៉ានដាយយីឌុប ពណ៌ស្លែលាយទឹកមាស ទ្រុងពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ 3B-8191
អ្នកបើកបរពុំ ត្រូវបានគេស្គាល់ ឈ្មោះនោះទេ។ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ ដែលគេ
ស្គាល់ថា ជារថយន្តដឹកសត្វគោ មកពីលក់នៅប្រទេសវៀតណាម។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ចេញពីធ្វើការរោង
ចក្រ កាត់ដេរក្នុងទិសពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំបើកមក
ពីក្រោយស្របទិសគ្នា គេចគ្រឡុកក៏ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យប៉ើងម៉ូតូខ្ទាតចេញ
ទៅចិញ្ចើមផ្លូវ។ ចំណែកឯមនុស្ស វិញខ្ទាតចូលទៅក្រោយ រថយន្តកិនស្លាប់តែម្តងទៅ។ ហើយ
រថយន្តពុំបានឈប់នោះទេ ព្យាយាមបើកគេច ប៉ុន្តែបើកបានប្រហែលជិត១គីឡូម៉ែត្រក៏ទុករថយន្ត
ចោល ហើយអ្នកបើករត់គេចខ្លួនទៅបាត់។ ភ្លាមៗនោះ នគរបាលមូលដ្ឋានបានចុះទៅដល់កន្លែង
កើតហេតុដើម្បីជួយអន្តរាគមន៍ និងធ្វើកំណត់ហេតុ រួចប្រគល់ សាកសព ទៅឲ្យក្រុមគ្រួសារយក
ទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកឯវត្ថុតាងទាំងពីរ ត្រូវបានប្រគល់ទៅឲ្យនគរបាលចរាចរ និង
សណ្តាប់ធ្នាប់រាជធានីយកទៅរក្សា ទុកដើម្បីរង់ចាំភាគីទាំងសង់ខាងចូលខ្លួន ទៅដោះស្រាយទៅ
តាមផ្លូវច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល