CamNews

ប្លែកៗ 

ផ្តល់កំណើតបានកូន បួននាក់នៅក្នុងរយៈកាលនៃការធ្វើ ដំនើរទេសចរណ៍កំសាន្ត

នៅក្នុងរយៈពេល 11 ឆ្នាំ កន្លងទៅ ប្តីប្រពន្ធពីរនាក់លោក Herman និងស្រ្តី Candelaria Zapp
ជាជនជាតិ Argentina បានធ្វើដំណើរទេសចរណ៍កំសាន្តនៅជុំវិញសកលលោក ។ នៅក្នុង
ដំនើរកំសាន្តនោះ ពួកគាត់បានផ្តល់កំនើតដល់ទារកបួននាក់ដែលមានសញ្ជាតិផ្សេងៗគ្នា ។

រថយន្តបុរាណមួយនេះបានក្លាយជាគេហដ្ឋានចល័តរបស់ក្រុមគ្រួសារលោក Herman

កាលពីឆ្នាំ 2000 លោក Herman និងប្រពន្ធរបស់គាត់ Candelaria Zapp បានសំរេចចិត្តធ្វើ
ដំនើរកំសាន្តដោយចាប់ផ្តើមចេញពីប្រទេស Argentina ទៅកាន់រដ្ឋ Alaska សហរដ្ឋអាមេរិច
តាមរថយន្តបុរាណមួយដែលជីតារបស់ Herman បន្សល់ទុកអោយ ។ ក្នុងដំនើរកំសាន្តដែល
ប្រកបដោយក្តីរីករាយ និង សុភមង្គល បានធ្វើអោយពួកគាត់សំរេចចិត្តបន្តធ្វើដំណើរកំសាន្ត
ជាបន្តទៀតនៅទូទាំងពិភពលោក ដែលមានរយៈពេលរហូតដល់ 11 ឆ្នាំ ។ នៅពេលនោះ
រថយន្តដែលជាកេររបស់ជីតាលោក Herman បានក្លាយជាយានជំនិះផង និងជាផ្ទះរបស់
ពួកគផង ។ កូនៗទាំង បួនរបស់ពួកគេក៏បានចាប់កំណើតជាបន្តនៅក្នុងរយៈកាលនៃដំនើរ
កំសាន្តរបស់ពួកគេ ដែលកូនច្បងគេមានអាយុ 8 ឆ្នាំ ហើយ ហើយកូនពៅនោះមានអាយុ
ទើបតែ 1 ឆ្នាំ ទេ ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ កូនទាំងបួនរបស់ពួកគេម្នាក់ៗ
មានសញ្ជាតិខុសៗគ្នា ។

ទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង

ការធ្វើដំនើរពី Argentina មកដល់ Alaska ឆ្នាំ 2002

តាមប្រភពពី Mirror បានអោយដឹងថា កូនៗទាំងអស់នោះត្រូវបានឪពុកម្តាយរបស់គេ ធ្វើ
ការបង្ហាត់បង្រៀន នៅក្នុងរយៈកាលនៃពេលធ្វើដំនើររបស់ពួកគេផងដែរ ។ នៅក្នុងដំនើរ
ឆ្លងកាត់ប្រទេសណាមួយនោះ គូរប្តីប្រពន្ធ Herman និង Candelaria Zapp តែងតែបានស្វែង
យល់ពីលក្ខណៈពិសេស និងគួរអោយចាប់អារម្មណ៍នៃប្រទេសនោះ និងបានកត់តា្រទុក
ដើម្បីយកមកនិទានអោយកូនៗរបស់គាត់ស្តាប់ ។ នៅក្នុងរយៈពេល 11ឆ្នាំ នៃការធ្វើដំនើរ
ចំពោះប្រាក់ចាយវាយគឺពួកគាត់យកប្រាក់ដែលគាត់សន្សំបានទាំងប៉ុន្មាន មករ៉ាប់រងទាំង
ស្រុង ។ ពួកគេចាយវាយមានលក្ខណៈសន្សំសំចៃណាស់ ជាមួយមធ្យោបាយមួយគឺចំពោះ
កន្លែងស្នាក់អាស្រ័យពួកគេតែងតែសុំ ស្នាក់នៅតាមផ្ទះរបស់ប្រជាជនដែលគាត់បានធ្វើ
ដំនើរឆ្លងកាត់ ។

ប្តីប្រពន្ធ លោក Herman និងប្រពន្ធរបស់គាត់ Candelaria Zapp បានធ្វើដំណើរឆ្លងកាត់
ទ្វីបជាច្រើន ដូចជា ទ្វីប អាហ្រ្វិច ទ្វីបអាមេរិច ទ្វីអឺរ៉ុប និង ទ្វីបអាស៊ី ។


ប្តីប្រពន្ធ លោក Herman និងប្រពន្ធរបស់គាត់ Candelaria Zapp ថតរូបនៅឯវាលខ្សាច់
Atacama ក្នុងប្រទេស Chile ។



ស្រ្តីជាប្រពន្ធឈ្មោះ Candelaria បានអោយដឹងថា "មានមនុស្សប្រមាណជា 12000 នាក់បាន
ជួយទំនុកបំរុងពួកគាត់នៅក្នុងរយៈកាលធ្វើដំនើរនោះ ។ ប្តីប្រពន្ធពួកគាត់បានធ្វើដំនើរលើ
រយៈផ្លូវមានចំង៉ាយ 230000 គីឡូម៉ែត្រ ។ គ្រួសារគាត់ក៏បានសំរេចចិត្តនឹងធ្វើដំណើរបន្តឆ្លង
កាត់ប្រទេសជាច្រើនទៀត ពួកគាត់មានអារម្មណ៍ថាពួកគាត់មានសុភមង្គលណាស់នៅក្នុង
រយៈកាលនៃការធ្វើដំនើរនេះ" ។ បើទោះបីជាមានការលំបាកខ្លះៗក៏ដោយ តែពួកគេនៅតែ
អាចឆ្លងកាត់បានរាល់ឧបសគ្គប្រកបដោយជោគជ័យ និងក្តីរីករាយបំផុត ៕
ដោយ ៖ រដ្ឋា

Tags: