CamNews

ព័ត៌មានជាតិ 

បុគ្គលិក ធ្វើការ​ នៅហាង តែគុជ ធី អេន ថក ប្រើសំដីឈ្លើយដាក់ភ្ញៀវ

ភ្នំពេញ ៖ ភ្ញៀវវ័យក្មេងមួយក្រុម ជា ប្រភេទយុវវ័យ បានរិះគន់បុគ្គលិកទាំងស្រីទាំងប្រុស ដែល
បម្រើការងារនៅក្នុងហាងតែគុជយីហោ “ធី អេន ថក” មានទីតាំង ស្ថតិនៅជាប់របង វិទ្យាល័យ
ទួលទំពូងប៉ែក ខាងលិច ក្នុងទឹកដីខណ្ឌចំការមន ដោយសារ តែបុគ្គលិកទាំងនេះ បានប្រើសំដី
ឈ្លើយដាក់ពួកគេជាភ្ញៀវ និងញុះឱ្យពួកគេចេញពី ហាងទៀតផង ដោយគ្រាន់តែលេងហ្គីតា
និងជជែកគ្នាលេង មិនទាន់ដល់ ១៥នាទី ផង ។

នារីម្នាក់ ដែលសូមមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា រូប
គេ និងមិត្ដភ័ក្ដិ បងប្អូន៤-៥ នាក់ បាននាំគ្នាចូលទៅហាងតែគុជខាងលើ ដើម្បីជជែករឿងការ
ងារមួយចំនួន ហើយ នៅពេលចូលទៅដល់ក្នុងហាងភ្លាម ក៏បាន កុម្មង់ភេសជ្ជៈហូប ហើយក៏
ចាប់ផ្ដើមជជែកគ្នា អមដោយការលេងហ្គីតាក្នុងសំឡេង តិចៗ ដោយគិតថា បើលេងខ្លាំងវានាំ
ឱ្យប៉ះ ពាល់អារម្មណ៍ដល់ភ្ញៀវដទៃទៀត ។

កញ្ញារូបនេះ បានបន្ដទៀតថា ពេល ដែលពួកគេជជែកគ្នាបណ្ដើរ និងលេងហ្គីតាបណ្ដើរនោះ ក៏បានសួរទៅបុគ្គលិកដែលបម្រើការងារនៅក្នុងហាង ដោយខ្លាចថា ប៉ះពាល់ហាងរបស់ពួក
គេ។ កញ្ញាក៏បានសួរ ទៅបុគ្គលិកនោះថា តើពួកខ្ញុំលេងហ្គីតាមាន ការរំខាន ឬមួយយ៉ាងណា
នោះទេ បើរំខាន ពួកខ្ញុំនឹងត្រឡប់ចេញទៅវិញ ។ ពេលនោះ ស្រាប់តែបុគ្គលិកស្រីម្នាក់អាយុ
ជាង ២០ឆ្នាំ បានឆ្លើយឌឺថា បើចេញវាល្អធ្វើឱ្យហាងរបស់ គេមានភាពស្ងាត់ស្ងៀម ។ គ្រាន់តែ
ឮពាក្យ សំដីមួយម៉ាត់នេះ ពួកគេទាំង ៤-៥នាក់ក៏ បានគិតលុយ ហើយនាំគ្នាចាកចេញទាំង
ហួសចិត្ដ មិនទាន់ដល់១៥នាទីផង នៅពេល ដែលពួកគេចូលទៅក្នុងហាង នៅ វេលាម៉ោង
ប្រមាណ ៣រសៀល ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៣ នេះ ។

បើយោងតាមកញ្ញាខាងលើ បានឱ្យដឹង ថា នៅក្នុងហាងមិនសូវមានភ្ញៀវចូលនោះឡើយ
ហើយបុគ្គលិក ស្រីក្នុងចំណោម ៤-៥ នាក់ បាននិយាយដោយមុខមាំថា រូបគេជិត ឈប់ធ្វើ
ការនៅកន្លែងនេះហើយ ដូច្នេះ មិន ខ្វាយខ្វល់នឹងការរិះគន់របស់ភ្ញៀវឡើយ ។

សកម្មភាព និងពាក្យសំដីមិនចង់ទទួល ភ្ញៀវ និងមិនប្រើពាក្យសំដីឱ្យបានសមរម្យខាងលើ
នេះ ត្រូវបានពួក គេរិះគន់ថា ជាការធ្វើឱ្យបាត់អតិថិជនចូលទៅក្នុងហាង មិន ដឹងថា តើថៅ
កែហាងបានដឹងពីអាកប្បកិរិយា និងទង្វើរបស់បុគ្គលិកខ្លួនយ៉ាងណានោះ បើដូច្នេះមែន សូម
អប់រំឱ្យបានល្អផង ជៀស វាងការបាត់បង់ភ្ញៀវ នាំឱ្យដួលហាងនៅថ្ងៃ ណាមួយជាក់ជាមិន
ខាន។ យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិន ទាន់អាចសុំការបកស្រាយ
ពីបុគ្គលិក និងថៅកែ ហាងតែគុជនេះនៅឡើយទេ ជុំវិញការរិះគន់របស់ក្រុមភ្ញៀវ ខាងលើ
នេះ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ