ភ្នំពេញ៖ ក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd ជាក្រុមហ៊ុនផលិត សាឡុងដំបូងគេបង្អស់ និង
ធំជាងគេក្នុង ប្រទេសកម្ពុជា បានបើកសម្ពោធ ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ
២០១៣ នេះ ដែលមានទីតាំងស្ថិត នៅផ្លូវជាតិលេខ ៤ អាគារលេខ ១៤២ សង្កាត់កន្ទោក ខណ្ឌ
ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងពិធីបើកសម្ពោធ ជាផ្លូវការនោះ មានការអញ្ជើញចូលរួម
ពីសំណាក់លោក ច័ន្ទ តូ និង លោក Maeda Yoshitaka ដែលជាប្រធានក្រុមហ៊ុន Mitsuyoshi
&T.A.G Co.,Ltd។
ក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd ជាក្រុមហ៊ុនផលិតផល សាឡុងដំបូងគេបង្អស់ និងធំជាង
គេក្នុង ប្រទេសកម្ពុជា ជាគ្រឿងសង្ហារឹម មួយប្រភេទ ដែលផលិតចេញពី ស្នាដៃកូនខ្មែរ និងវត្ថុធាតុ
ដើម របស់ខ្មែរសុទ្ធសាធ។
លោក Maeda Yoshitaka ជាប្រធានក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd បានមានប្រសាសន៍
ថា រោងចក្រផលិត សាឡុងនេះឡើង គឺដើម្បីជួយសម្រួលដល់ ជីវភាពដល់ប្រជាជនខ្មែរ មួយ
កម្រិត និងផ្តល់ឱកាស ដល់កូនខ្មែរទាំងនេះ បានបញ្ចេញស្នាដៃនៃ ការផលិតរបស់ពួកគេ។
លោកបានបន្តថា ផលិតផលសាឡុងនេះ មិនត្រឹមតែមានលក់ នៅក្នុងប្រទេសកម្ពុជាទេ លោក
ក៏មានគម្រោង នឹងនាំផលិតនេះទៅលក់ នៅប្រទេសជប៉ុន ដើម្បីបង្ហាញប្រាប់ឲ្យ ប្រជាជនជប៉ុន
បានស្គាល់ពីស្នាដៃនៃ ការផលិតសាឡុងរបស់ខ្មែរ មិនចាញ់ផលិតផល បរទេសឡើយ។ ក្នុង
រោងចក្រ ផលិតសាឡុងរបស់លោក មានបុគ្គលិកទំាងអស់ ប្រហែលជា ៥០-៦០ នាក់ ទាំង
ស្រីទាំងប្រុស។
ដោយឡែក លោក ច័ន្ទ តូ បានមានប្រសាសន៍ ក្នុងឱកាសនេះថា លោកសូមថ្លែងអំណរគុណ
លោក Maeda Yoshitaka ដែលជាប្រធានក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd ដែលមាន
គំនិតផ្តួចផ្តើម បង្កើតរោងចក្រ ផលិតសាឡុងនេះ ដើម្បីជួយសម្រួលជីវភាព ប្រជាជនមួយកម្រិត
និងជួយផ្សព្វផ្សាយពីស្នាដៃ និងផលិយផលរបស់កូនខ្មែរ។
ក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd ជាក្រុមហ៊ុនមួយតែងតែ ជួយផ្តល់ឱកាសឲ្យកូនខ្មែរ
បញ្ចេញសា្នដៃរបស់ខ្លួន ជាច្រើនជា ក្រុមបាល់ទាត់ ក្រុមហ៊ុន IT ហាងកាហ្វេ និងក្រុមហ៊ុន
Mitsuyoshi &T.A.G Co.,Ltd នេះតែម្តង៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល