CamNews

ប្លែកៗ 

ពិធីតាំងពិព័រណ៌សាកសព

វិទ្យាស្ថាន Franklin នៅឯ Philadelphia ក្នុងប្រទេសអាមេរិច ទើបតែវាបានប្រារព្ធនូវកម្មវិធី
តាំងពិព័រណ៌ពិសេសមួយ ដែលមានឈ្មោះថា " Mummies of the world� ដែលនៅទីនោះ
លោកអ្នកអាចឃើញមាន សាកសពជាច្រើន ដែលមានតាំងពី សាកសពសត្វ កូនក្មេង
រហូតដល់សាកសពមនុស្ស ធំក៏មានដែរ ។ មានសាកសពឆ្កែដែលកប់នៅក្នុងប្រទេស
អាល្លឺម៉ង់តាំងពី 500 ឆ្នាំមុន សាកសពរបស់កុមាររស់នៅ Peru កាលពី 6420 ឆ្នាំ មុន ។

ក្នុងពិធីនេះមានសាកសពសរុប 45 សាកសព និងមានវត្ថុបុរាណផ្សេងៗដែលមានទាក់ទង
ជាមួយ សាកសព ចំនួន 95 ផ្សេងទៀត ។

ពិធីពិព័រណ៌ពិភពសាកសពពិភពលោកនេះមានការចូលទស្សនាពីសំណាក់ អ្នកជំនាញមក
ពីទ្វីបអឺរ៉ុប ក្រោមការឧបត្ថម្ភ ពីសារមន្ទីរ Reiss Engelhorn-Mannheim របស់អាល្លឺម៉ង់ ។ ពិធី
ពិព័រណ៌នេះក៏មានការតាំងបង្ហាញនៅតាម ទីក្រុងមួយចំនួន ផ្សេងៗទៀតរបស់ អាមេរិច
ផងដែរ ។

(ប្រភពពី Artsy)
យ៉ាវីន

Tags: