CamNews

តារា 

តារាសម្តែង Tono និងអតីតភរិយា រងការរិះគន់យ៉ាងពេញទំហឹង ពីរឿងស្នាមសាក់គួរឲ្យសង្ស័យ

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងរូបសង្ហាលោក T's words Wilai ដែលមានឈ្មោះក្រៅថា Tono កាលពីពេលថ្មីនេះត្រូវបានគេសង្កេតឃើញថា លោក និងអតីតភរិយារបស់លោក បានចាក់សាក់នៅត្រង់ចំនុចចង្កេះ ដូចគ្នាហើយមានរូបដូចគ្នាថែមទៀតផង ។ 

រូបថតរបស់លោក និងអតីតភរិយារបស់លោក ត្រូវបានគេសង្កេតឃើញថា មានក្រុមអ្នកគាំទ្រ និងអ្នកនិយមលេងអិនធឺណិតមួយចំនួនធំ បានធ្វើការរិះគន់ទៅកាន់អ្នកទាំង ២ អំពីរឿងចាក់សាក់នៅចង្កេះដូចគ្នានេះផងដែរ ។ 

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី ២៦ ខែកក្កដាកាលពីម្សិលមិញនេះ អតីតប្តីប្រពន្ធមួយគូនេះបានចូលខ្លួនមកបកស្រាយនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ Channel 8 នៅក្នុងកម្មវិធី  "Entertainment 8 Hotnews" ប៉ុន្តែស្រាប់តែអ្នកទាំង ២ មិនបាននិយាយប្រាប់អ្វីដល់អ្នកគាំទ្រឡើយ ។

តារាសម្តែងរូបសង្ហាលោក T's words Wilai និងអតីតភរិយាបានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនកើតមានចិត្តសង្ស័យជាមួយនឹងអ្នកទាំង ២ ដោយសារមូលតែស្នាមសាក់នៅត្រង់ចំនុចតែមួយនឹង នៅកន្លែងតែមួយថែមទៀតផង ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook