CamNews

តារា 

តារាសម្តែង Tono ប្រាប់អំពីអត្ថន័យនៃស្នាមសាក់របស់ខ្លួន និងអតីតភរិយា

ព័ត៌មានកំសាន្ត ៖ ចង់ដឹងទេថា តើអត្ថន័យនៃស្នាមសាក់របស់ តារាសម្តែងរូបសង្ហាលោក T's words Wilai ដែលមានឈ្មោះក្រៅថា Tono មានអត្ថន័យយ៉ាងណានោះ ។ 

និយាយចំពោះការឆ្លើយតបចំពោះរឿងនេះ គឺគាត់នឹងអតីតភរិយារបស់គាត់ បាននាំគ្នាចាក់សាក់នៅកន្លែងដូចគ្នា ដើម្បីបញ្ជាក់នៅក្តីស្រលាញ់ស្មោះស្មគ្រ័ រវាងប្តីប្រពន្ធមួយគូនេះ ។ ប៉ុន្តែបើតាមការពិតទៅរឿងទាំងអស់នេះ សុទ្ធតែជារឿងបោកប្រាស់ ព្រោះ លោក Tono និងភរិយាបានលែងលះគ្នាបាត់ទៅហើយ ដោយបន្សល់ទុកនៅតែការឈឺចាប់ និងរឿងអាស្រូវដែលមិនអាចបំភ្លេចបានជាច្រើន ដូចជាស្នាមសាក់នេះជាដើម ។ 

កាលពីថ្ងៃទី ៥ ខែសីហា គឺលោក Tono បានបញ្ជាក់បន្ថែមទៀតថា ការពិតទៅស្នេហា គឺមិនមែនសំដៅទៅលើការធ្វើអ្វីៗឲ្យដូចគ្នាទើបហៅថា ស្នេហានោះទេ អ្វីដែលជាការពិតគឺ មនុស្ស ២ នាក់ស្រលាញ់គ្នា​ យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក នោះទើបជាស្នេហាដែលពិតប្រាកដមួយ ៕

-ចុចអាន ៖ តារាសម្តែង Tono និងអតីតភរិយា រងការរិះគន់យ៉ាងពេញទំហឹង ពីរឿងស្នាមសាក់គួរឲ្យសង្ស័យ








ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ kapook