ភ្នំពេញៈ ស្រ្តីវ័យក្មេងម្នាក់ បានរងរបួសធ្ងន់និយាយ ភ្លេចមុខភ្លេចក្រោយ បន្ទាប់ពីជិះម៉ូតូធ្លាក់
ជង្ហុកដួលបោកក្បាល និងថ្នល់ កាលពីម៉ោង ៧ និង៤០នាទីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣
តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុង ភូមិស្វាយតាអែ សង្កាត់សំរោងក្រោម ខ័ណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះ បានបើក
ម៉ូតូមួយគ្រឿង ម៉ាក C125 ស៊េរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-8385 ក្នុងទិស
ដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវពោរពេញ ទៅដោយជង្ហុក
ច្រើន នារីវ័យក្មេងរូបនោះ បានបើកគេចជង្ហុក គេចមិនផុត ធ្វើឲ្យម៉ូតូធ្លាក់ចូលជង្ហុកដួលតែម្តង។
ដោយឡែកនារីរងគ្រោះ បានបោកក្បាលទៅនិងថ្នល់ដេកដួលសន្លប់បាត់មាត់បាត់ក តែទោះជា
យ៉ាងណា សមត្ថ កិច្ច និងបងប្អូនប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ភ្លាមៗ និងបានហៅរករថយន្ត
សង្រ្គោះរបស់អង្គភាព ៧៧១ នៃ កងពលតូចលេខ៧០ យកទៅសង្រ្គោះ និងបានបញ្ជូនទៅមន្ទីរ
ពេទ្យកាល់ម៉ែតផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ យ៉ុន សុខភីន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជា
កម្មកររោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខ័ណ្ឌពោធិ៍
សែនជ័យ មានស្រុកកំណើត ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ម៉ូតូ
ត្រូវបានសមត្ថកិច្ចយកទៅរក្សា ទុកនៅប៉ូស្តិ៍ នគរបាលសង្កាត់សំរោងសំរោងក្រោម ខ័ណ្ឌពោធិ៍
សែនជ័យ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល