CamNews

ប្លែកៗ 

គូរគំនូរដោយប្រើបបូរមាត់

ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយអំពីទេពកោសល្យ នៃការគូរគំនូររបស់វិចិត្រករមួយចំនួន
ដោយមិនប្រើដៃ ក្នុងនោះរួមមានការគូរដោយប្រើជើង...ជាដើម ។ តែពេលនេះប្រិយមិត្តនឹង
បានឃើញពីទេពកោសល្យគូររូបដោយប្រើបបូរមាត់វិញម្តង ។ ការគូររូបដោយប្រើបបូរមាត់
នេះគឺជាគំនិតរបស់វិចិត្រករស្រីឈ្មោះ Natalie Irish ជាអ្នកបង្កើតឡើង ។

វិចិត្រករ Natalie Irish បានប្រើបបូរមាត់ទាំងពីររបស់គាត់គូរជារូបភាព របស់បុគ្គលល្បីៗ
ដោយការលាបក្រេមលើបបូរមាត់របស់គាត់រួចទៅថើបនៅលើក្រដាសដែលត្រូវគូរនោះ ។
ទីបញ្ចប់ផ្ទាំងគំនូរដែលមានស្នាមថើបរាប់រយ រាប់ពាន់របស់ Natalie Irish ក៏បានបង្ហាញជា
រូបរាងឡើង ។




(ពី PLXH)
ដោយ ៖ យ៉ាវីន

Tags: