CamNews

តារា 

ជាការពិតទេដែលថា នាង Kao Suppassara ទាក់ទងគ្នាជាមួយ Chao Chavalit មុនលោកបែកពីមិត្តស្រី?

ថៃ ៖​ កាលពីសប្តាហ៍មុន​តារាសម្តែងស្រីនាង Kao Suppassara បានបកស្រាយរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនិងលោក Chao Chavalit ដែលជាមិត្តប្រុសរបស់នាងនាពេលបច្ចុប្បន្ននេះ ។ 

មានពាក្យចាមអារាមបាននិយាយថា លោក Chao Chavalit ទើបតែបែកពីមិត្តស្រីប្រមាណជា ៥ ខែនោះទេ ប៉ុន្តែនាង Kao Suppassara និងគូស្នេហ៍ស្គាល់គ្នាមួយឆ្នាំមកហើយ ។ នៅក្នុងនោះផងដែរ តារាស្រីរូបនេះបាននិយាយថា ជាការពិតអ្នកទាំងពីរស្គាល់គ្នាអស់រយៈពេលមួយឆ្នាំពិតមែន ប៉ុន្តែទើបទាក់ទងគ្នាជាសង្សារនាពេលថ្មីៗនេះទេ ចំណែកកាលពីមុនគឺរាប់អានគ្នាធម្មតាប៉ុណ្ណោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Kao Suppassara និង លោក Chao Chavalit ចាប់ផ្តើមទាក់ទងគ្នានៅចុងឆ្នាំ ២០១៨ នេះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook