ថៃ ៖ នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ តារាសម្តែងស្រីដ៏ស្រស់ស្អាត នាង Kao Supassara បានចែករំលែករូបថតបុរសម្នាក់ដែលបានឲ្យបាច់ផ្កាដល់នាង ដោយមិនបានឃើញមុខរបស់ម្នាក់នោះទេ ។
ថ្មីៗនេះតារាស្រីរូបនេះបានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតហើយសារភាពថា នាងកំពុងតែកសាងទំនាកទំនងស្នេហាជាមួយនិងតារាសម្តែងប្រុសគឺលោក Chao Chavalit ដែលជាអ្នកឲ្យបាច់ផ្កាដល់នាងក្នុងថ្ងៃពិសេស ។
នាង Kao Suppassara បន្ថែមទៀតថា នាងលាក់មុខរបស់ Chao Chavalit ពេលដែលជូនផ្កានោះគឺព្រោះមុខលោកអៀនខ្លាំងហើយមើលទៅកំប្លែងខ្លាំងណាស់ ។ តារាស្រីរូបនេះបន្តទៀតថា សម្រាប់ស្នេហារបស់នាងគឺស្រលាញ់គ្នាដោយបើកចំហរនិងតែងតែទៅណាមកណាជាមួយគ្នាស្ទើរគ្រប់ទីកន្លែង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate