ភ្នំពេញ ៖ ជនរងគ្រោះ២នាក់ បានស្លាប់ដោយសារខ្យល់គ ក្នុង២ករណីផ្សេងគ្នា ក្នុងទឹកដី ខណ្ឌ
មានជ័យ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ដែលជនរងគ្រោះម្នាក់ គឺជាបងប្រុសបង្កើត
សព អតីតតារាកំប្លែងនាយឡោស៊ី និងធ្វើជាមន្រ្តីយោធា នៅក្រសួងការពារនៅ DN ក្រោយពី
ជនរងគ្រោះ ខ្យល់គ ហើយធ្លាក់ពីលើផ្ទះ ចូលក្នុងទឹកលង់ស្លាប់ ខណ:ជនរងគ្រោះម្នាក់ ស្លាប់
ពេលកំពុងដេកលក់ ។
ករណីទី១-សពឈ្មោះ ប៉ុក ប៉ុណ្ណារ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ លង់ទឹកស្លាប់ ព្រឹកថ្ងៃទី១៩
ខែវិច្ឆិកា ឆ្នាំ ២០១៣នេះ នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយឡែក បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ដោយពុំដឹង
មូលហេតុ បង្ក ឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋនៅជុំវិញផ្ទះកើតហេតុ នាំគ្នា
មករោម មើលស្មានថា ជា ករណីឃាតកម្ម ។ ហេតុការណ៍នេះបានកើងឡើង កាលពីវេល
ម៉ោង ៩ និង ២០នាទីព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងបន្ទប់ផ្ទះជួល ក្រុមទី
៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មាន ពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសម្នាក់ដែលដេកស្លាប់
នៅក្នុងបន្ទប់ផ្ទះ ជួលតែម្នាក់ឯងខាងលើនេះមានឈ្មោះ ឈឿន រ៉ាវី ភេទប្រុស អាយុ ២៣ឆ្នាំ
មុខរបរជាកម្មកររោងចក្រ ស្នាក់នៅចំណុចកើតហេតុខាងលើ ។
នារីម្នាក់ឈ្មោះ ជូរី អាយុ ២១ ឆ្នាំ ត្រូវប្អូនស្រីបង្កើតរបស់ជនរងគ្រោះបាននិយាយរៀបរាប់
ប្រាប់សមត្ថកិច្ច ថា កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ ២០១៣នេះ បងប្រុសរបស់នាង តែង
តែនិយាយថា មិនសូវស្រួល ខ្លួន និងអស់កម្លាំងហូបបាយមិនកើតទេ ហើយរហូតមកដល់
ព្រឹកថ្ងៃកើតហេតុខាងលើនេះ ខណៈរូបនាង ត្រឡប់មកពីផ្សារវិញ ឃើញបន្ទប់របស់ជនរង
គ្រោះបិទទ្វារ តាំងពីយប់ មកដល់វេលាម៉ោងកើតហេតុ មិន ទាន់ឃើញមានបើកទ្វារសោះ
ដូច្នេះនាងមានការសង្ស័យ ក៏ដើរទៅគោះទ្វារផ្ទះរបស់ជនរងគ្រោះ និងស្រែក ហៅ ប៉ុន្តែពុំ
មានការឆ្លើយតបនោះទេ ។ ភ្លាមៗនោះ នាងបានអើតតាមបង្អូច ស្រាប់តែឃើញបងប្រុស
ដេក ស្លាប់នៅលើគ្រែ ក្នុងបន្ទប់ផ្ទះជួលបាត់ទៅហើយ ។
ប្រភពដដែលបានបន្តថា ពេលឃើញដូចនោះ នាងក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់
ផ្អើល ដល់ប្រជា ពលរដ្ឋជិតខាងនាំគ្នាមករោមមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន
ឲ្យចុះមកពិនិត្យ ។ សមត្ថកិច្ច មូលដ្ឋាន និងនគរបាលជំនាញបានចុះមកធ្វើកោសល្យវិច្ច័យ
ទៅលើខ្លួនសពជនរងគ្រោះខាងលើនេះ ពុំ មានស្លាកស្នាមអ្វីឡើយ ដូច្នេះសមត្ថកិច្ចសន្និដ្ឋាន
ថា អាចជាករណីខ្យល់គរស្លាប់ក្នុងបន្ទប់តែម្នាក់ឯង គឺមិន មែនជាករណីឃាតកម្ម ឬក៏ជាករណី
ធ្វើអត្តឃាត ខ្លួននោះទេ ។បន្ទាប់ពីពិនិត្យរួចរាល់ហើយនោះ សមត្ថ កិច្ចបានប្រគល់សពទៅ
ឲ្យបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល