CamNews

ប្លែកៗ 

ទេពកោសល្យតំរៀបសន្លឹកបៀរគ្មានពីរក្នុងលោក

ដោយសារតែមានការចូលចិត្តនិងមានទេពកោសល្យខាងតំរៀបសន្លឹកបៀរតាំងពីអាយុ
8ឆ្នាំ ,សព្វថ្ងៃលោក Brian Berg អាយុ 30ឆ្នាំ មានទីលំនៅនៅរដ្ឋ Iowa ប្រទេសអាមេរិច
លោកជាវិស្វករដ៏ជំនាញម្នាក់ខាងផ្នែកសាងសង់អាគារដ៏ស្រស់ស្អាត ដែលសង់ឡើងពី
សន្លឹកបៀរ ។

Berg បានទទួលជោគជ័យខាងផ្នែកបច្ចេកទេសរៀបសន្លឹកបៀរនេះជិត 30 ឆ្នាំមកហើយ
គួបផ្សំនឹងការបង្ហាត់បង្រៀនបន្ថែមដើម្បីក្លាយជាអ្នកជំនាញពិតប្រាកដម្នាក់ពីសាកល
វិទ្យាល័យ Harvard ។ មើលទៅ Berg ប្រហែលជាគ្មានដៃគូរប្រកួតដណ្តើមតំណែងផ្នែក "តំរៀបសន្លឹកបៀរ "នេះទេ និងលោកបានបំបែកឯកត្តកម្មជាមួយសា្នដៃនេះជាយូរយារ
ណាស់មកហើយដែរ ។

នៅឆ្នាំ 2006 លោក Berg បានបង្កើតសា្នដៃឯកត្តកម្មពិភពលោកមួយ ដោយការរៀបឡើង
វិញនូវប្រាសាទដ៏ស្កឹមស្កៃនៅ Dallas រដ្ឋ Texas ប្រទេសអាមេរិច មានកំពស់ជិត 6ម៉ែត្រ
និងប្រើសន្លឹកបៀរ អស់ 1060 ហ៊ូ ។ លោកក៏ធ្លាប់បានធ្វើការតំរៀបនូវអាគារភ្លោះ
New York និងវិមាន Cinderella ទៀតផង ។

សំណង់ដ៏ធំសម្បើមដែល Berg ធ្លាប់បានសង់ នោះគឺជាតំបន់រួមបញ្ចូលគ្នាមួយដែលមាន
ឈ្មោះថា Venetian Macau ដែលសមិទ្ធិផលនេះបានបំបែកឯកត្តកម្មលើរាល់ស្នាដៃរបស់
លោកកន្លងមក ដោយបានប្រើសន្លឹកបៀរអស់ចំនួន 4000 ហ៊ូ ដែលលោកត្រូវចំណាយ
ពេលអស់ 44 ថ្ងៃដើម្បីសំរេចបានកិច្ចការមួយនេះ ។

Berg បាននិយាយអោយដឹងថា " លោកមិនដែលដាក់សន្លឹកបៀរតាមរបៀបព្រាវៗនោះ
ឡើយ ជានិច្ចកាលលោកតែងតែធ្វើវាតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដើម្បីទទួលបាន
ស្នាដៃមួយដ៏អស្ចារ្យពិតប្រាកដ ។ រាល់សន្លឹកបៀរដែលបានតំរៀបនោះគឺធ្វើឡើងដោយ
យកចិត្តទុកដាក់បំផុត ដើម្បីអោយសន្លឹកបៀរដែលត្រូវតំរៀបបន្តមិនមានការបាក់ស្រុត
រឺកោង ដោយសារតែសន្លឹកបៀរនៅផ្នែកខាងលើ ៗ ។ អ្វីដែលពិសេសនោះគឺរាល់សន្លឹក
បៀរទាំងអស់នោះមិនមានបិតកាវជំនួយនោះឡើយ " ៕
(ប្រភពពី PLXH)
រដ្ឋា

Tags: