ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ តារាសម្តែង Tavia Yeung បានដោះស្រាយបញ្ហាអំពី កិច្ចកុងត្រា របស់នាង ជាមួយនឹង ប៉ុស្តិ៍ទូរទស្សន៍ TVB បន្ទាប់ពីបានរៀបការ ។
កិច្ចកុងត្រារបស់ Tavia ជាមួយនឹង TVB ត្រូវបានបញ្ចប់ នៅក្នុងខែមេសា ហើយនាងបានយល់ព្រមថា នាងនឹងមិន ត្រលប់មក TV station សារជាថ្មីម្តងទៀតទេ ។
Tavia បាននិយាយថា មួយរយៈកាលថ្មីៗនេះ ខ្ញុំមានពេលវេលា ជាច្រើនអាចធ្វើរឿងអ្វី ដែលខ្ញុំចង់ធ្វើ ខ្ញុំមានសេរីភាព ច្រើនជាងមុន ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នា នឹងចងចាំខ្ញុំ នាពេលអនាគត ។
ក្រុមអ្នកគាំទ្របានសួរនាងថា តើនាងមានការសោកស្តាយទេ បន្ទាប់ពីបាន ចាកចេញពី TVB ពេលនោះ Tavia ក៍បានឆ្លើយតបថា ខ្ញុំគ្មានការសោកស្តាយទេ កិច្ចកុងត្រារបស់ខ្ញុំពិតជាបានបញ្ចប់ កាលពីពេលថ្មីៗនេះ មែន ប៉ុន្តែខ្ញុំនៅតែបន្តការខ្សែ ភាពយន្តរបស់ខ្ញុំដដែល ។
ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asianpopnews តារាសម្តែង Tavia បាននិយាយថា នាងសង្ឃឹមថា ខ្សែភាពយន្តរបស់នាង នឹងមានភាពល្បីល្បាយនៅក្នុងទីផ្សារ របស់ប្រទេសចិន ។ ហើយនាងកំពុងតែព្យាយាមធ្វើរឿង ផ្សេងៗនៅក្នុងជិវិតរបស់នាង ។
នៅពេលដែលនាង ទៅក្រែបទឹកឃ្មុំរបស់នាង Tavia បាននិយាយថា ខ្ញុំគ្រាន់តែសង្ឃឹមថា ថ្ងៃជប់លៀងនៅក្នុង ពិធីមង្គលការរបស់ខ្ញុំ នឹងត្រូវបានបញ្ចប់វា នៅក្នុងឆ្នាំនេះ ហើយខ្ញុំនឹង ផ្តោតអារម្មណ៍ជាមួយនឹង ការងាររបស់ខ្ញុំវិញម្តង ។
ពួកយើងនឹងមាន ពេលសប្បាយរីករាយជាមួយគ្នា ហើយខ្ញុំក៍ សង្ឃឹមថា ដំណើរកំសាន្ត ក្រែបទឹកឃ្មុំរបស់ខ្ញុំនឹង ពោលពេញទៅ ដោយភាព រ៉ូមេទិច ដូចជា Myolie Wu យ៉ាងចឹង ។
នៅក្នុងជិវិតរបស់យើងម្នាក់ គឺសុទ្ធតែចង់មានពេលវេលា នឹង សេរីភាព សម្រាប់ខ្លួនឯង ។
តែទោះបីជាយ៉ាងណាក៍ដោយ ក៍ខ្ញុំមិនបោះបង់ចោលការងារ របស់ខ្ញុំដែរ ខ្ញុំនឹង ផ្តោតទៅលើការងាររបស់ខ្ញុំ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop