ភ្នំពេញ ៖ បើទោះបីមិនទាន់មានការ សម្រេចជាផ្លូវការ រវាងក្រុមកម្មកររបស់ ក្រុមហ៊ុនស៊ីនទ្រី និងភាគីក្រុមហ៊ុនក្រោម ការសម្របសម្រួលរបស់អាជ្ញាធរខណ្ឌដង្កោ ព្រមទាំងមន្ដ្រីពាក់ព័ន្ធនោះ ប៉ុន្ដែ ស្ថិតក្នុងដំ ណាក់កាលចរចាគ្នាបានបង្ហាញថា ក្រុមកម្ម ករនិងបុគ្គលិករបស់ក្រុមហ៊ុនស៊ីនទ្រី នឹង ទទួលបានប្រាក់ខែកើនជាងពេលមុន តាម ការងាររៀងៗខ្លួន ។
មន្ដ្រីសាលាខណ្ឌដង្កោ បានថ្លែងឱ្យដឹង ថា ក្រោយពីមានការផ្ទុះការតវ៉ាទាមទារសុំ ដំឡើងប្រាក់ខែ និងកុំឱ្យក្រុមហ៊ុនកាត់លុយ ថ្លៃទិញអាវនោះ អាជ្ញាធរខណ្ឌដង្កោដឹកនាំ ដោយអភិបាលរងខណ្ឌ ប្រាជ្ញ សីហា និង មន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះទៅធ្វើ ការសម្របសម្រួល និងដោះស្រាយទាំង យប់ ហើយបន្ដដោះស្រាយនៅព្រឹក និង រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ។
មន្ដ្រីសាលាខណ្ឌដង្កោបានបន្ដទៀតថា ក្រោយពីមានការជួបប្រជុំគ្នា រវាងក្រុមតវ៉ា តាមរយៈតំណាងរបស់ខ្លួន និងភាគីក្រុម ហ៊ុនរួចមក គោលការណ៍ដំឡើងប្រាក់ខែ បានលេចជារូបរាង ក្នុងនោះរួមមានក្រុម កម្មករបោស និងកាយពេលថ្ងៃនឹងទទួល បានពី ៦៥ទៅ ៨៥ដុល្លារ ក្រុមកម្មករដែលបោស និងកាយពេលយប់នឹងទទួលបានពី ៧៧ទៅ៩៥ដុល្លារ អ្នកបើករថយន្ដពេលថ្ងៃ នឹងទទួលបានពី ១១០ទៅ១២០ដុល្លារ នឹង អ្នកបើករថយន្ដពេលយប់ នឹងទទួលបានពី ១១០ ទៅ១៣៥ដុល្លារ ។ យ៉ាងណាក៏ដោយ ចំពោះសំណើដំឡើងប្រាក់ខែខាងលើនេះ គ្រាន់តែជាការដាក់ជូនក្នុងអង្គពិភាក្សា ដើម្បីរកច្រកចេញ ប៉ុន្ដែ មិនទាន់សម្រេច ជាឯកភាពនៅឡើយទេ ។
សូមបញ្ជាក់ថា ក្រុមកម្មករ ប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ិនទ្រី ប្រមាណជាង ២០០នាក់ តំណាងឲ្យ កម្មករ សរុប ១២២៥នាក់ កាលពីវេលា ម៉ោង ១៨ និង ៣០ នាទីយប់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៤ បានលើក គ្នាមកតវ៉ា នៅមុខទីស្នាក់ការ ក្រុមហ៊ុនស៊ិនទ្រី ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទាមទារ សុំឲ្យភាគីក្រុមហ៊ុនតម្លើង ប្រាក់ខែ គោល១៥០ ដុល្លារ ក្នុងមួយខែ នឹងសុំកុំឲ្យកាត់ប្រាក់ថ្លៃ កាត់អាវចំនួន ១៥ដុល្លារ ។
លោក ប្រាក់ សុខា តំណាងក្រុមកម្មករ ទាំងអស់បានឲ្យដឹងថា នៅក្នុងក្រុមហ៊ុនស៊ិនទ្រី នេះមានកម្មករ ប្រមូលសំរាមទាំងវេនថ្លៃ នឹងវេនយប់ សរុប១២២៥ នាក់ ហើយពួកគេរាល់ថ្ងៃ បុគ្គលិកបម្រើការ ពេល ថ្ងៃទទួលបានចំនួន ៣១ម៉ឺនរៀល និងបុគ្គលិក ពេលយប់ទទួលបានចំនួន ៣៩ ម៉ឺនរៀល ក្នុងមួយខែ ។ លោកបន្តថា មូលហេតុដែលក្រុមកម្មករផ្ទុះបាតុភាព លើកគ្នាមកតវ៉ា មកមិនចេញធ្វើការនាពេលនេះគឺ ដោយសារភាគីក្រុម ហ៊ុន បានកាត់ប្រាក់ចំនួន ១៥ដុល្លារ ថ្ងៃទិញអាវពាក់ធ្វើការ ជាពិសេស ក្រុមកម្មករ សុំតម្លើង ប្រាក់ខែឲ្យបាន ក្នុងម្នាក់១៥០ដុល្លារ ក្នុងមួយខែ ។ ហើយថ្ងៃនេះ កម្មករ ដែលធ្វើការ ពេលយប់ ជាង ២០០នាក់ មិនបានចេញបម្រើ ការងារប្រមូលសំរាម តាមផ្លូវសាធារណៈដូចរាល់ថ្ងៃទេ ដោយពួកគេ ចត រថយន្តចោល ហើយទិញស្រាមកផឹក ស្រែកច្រៀងរាំ យ៉ាងសប្បាយនៅទីស្នាក់ការ ក្រុមហ៊ុនស៊ិនទ្រី ។
គួរបញ្ជាក់ថា ដោយសារមានការតវ៉ា បង្កឲ្យរំខានដល់ប្រជាពលរដ្ឋ នឹងខ្លាចមានបញ្ហាធំដុំនោះ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ បានចុះមកនិយាយ សម្របសម្រួល សុំឲ្យកម្មករយោគយល់ នឹងចេញធ្វើការ ដូចធម្មតា ដោយលោកអភិបាលរង បានមានប្រសាសន៍ ឲ្យកម្មករទាំងអស់ រក្សាភាពស្ងាត់ស្ងៀម ជៀស វាងប៉ះពាល់ ដល់អ្នកដទៃ នឹងខាតបង់ពេលវេលាខ្លួនឯង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល