CamNews

ព័ត៌មានជាតិ 

ឆេះផ្ទះមួយល្វែង នៅក្នុង បុរីពិភពថ្មី

ភ្នំពេញ ៖ មានហេតុការណ៍មួយ បានបង្កការភ្ញាក់ផ្អើល ទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីពិភពថ្មី ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែផ្ទុះសេខ្សែភ្លើង បណ្តាល ឲ្យឆេះផ្ទះមួយល្វែងនៅក្នុងបុរីមួយនេះ នៅម៉ោងប្រមាណ ជា១១និង៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤។

នៅក្នុងហេតុការណ៍នេះ មិនបានបង្កឲ្យមនុស្សមាន របួសឡើយ ដោយសារតែម្ចាស់ ផ្ទះនៅមុខផ្ទះ ប៉ុន្តែរបស់ របរនៅក្នុងផ្ទះទាំងប៉ុន្មានត្រូវបានអគ្គិភ័យលេបត្របាក់ គ្មានសល់អ្វីឡើយ។

ម្ចាស់ផ្ទះឈ្មោះ ពៅ វុទ្ធី អាយុ៥៧ ឆ្នាំ មានមុខរបរលក់ឥវ៉ានបន្តិចបន្តួច ម្ចាស់ផ្ទះខាងលើនេះ បាននិយាយឲ្យ ដឹងថា មុនពេលកើតហេតុគាត់ បានលឺសូរសំលេងផ្ទុះចេញពីក្នុងផ្ទះ ស្រាប់តែមួយសន្ទុះក្រោយមកក៏មាន អគ្គិភ័យឆាប់ឆេះឡើងតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង។ ស្រ្តីម្ចាស់ផ្ទះបានបន្តថា ស្របពេលជាមួយ គ្នានោះ

គាត់ក៏បានទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ប៉ុន្តែពេលដែលរថយន្តមកដល់ផ្ទះ របស់គាត់ត្រូវបានឆេះអស់ ទៅហើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news