CamNews

ព័ត៌មានជាតិ 

សង្ស័យតាម ស្រឡាញ់ មិនបាន ជួលគេចាក់ សាំងដុតផ្ទះ

-អ្នកប្លុកខាងជើងស្ពាន ជ្រោយចង្វារ មានសំណាងខ្ពស់ ម្ចាស់ផ្ទះដឹងទាន់ កុំអីអគ្គិ ភ័យ បង្ក
មហន្ដរាយ

ភ្នំពេញ ៖ អ្នករស់នៅ ក្នុងប្លុកផ្ទះឈើផ្ទះ ថ្មជាប់ៗគ្នារដឹក នៅខាងជើងគល់ស្ពាន ជ្រោយចង្វារ
ខាងលិច ដែលគេស្គាល់ថា ស្ថិត នៅខាងក្រោយហាងស៊ុប ដើមទឹក ដោះគោ ត្រូវបានគេចាត់
ទុកថា គឺជាអ្នកមាន រាសី មានសំណាងខ្ពស់ បើមិនដូច្នេះទេ ផ្ទះសម្បែង ទ្រព្យសម្បត្ដិរបស់ពួក
គេ នឹងក្លាយទៅជា ចំណីភ្លើង ជាមិនខាន ដោយសារតែជនអគតិ បានលបលួចទៅដុតផ្ទះ អ្នក
រស់នៅម្ដុំនោះ ដោយប្រើប្រេងសាំង រហូត ៣លីត្រ ចាក់ដុត តែត្រូវម្ចាស់ផ្ទះដឹងទាន់ ស្រែកផ្អើល
ឆោឡោ ឡើង ។

អំពើប៉ុនប៉ង លួចដុតផ្ទះមិនបាន សម្រេច នៅក្នុងប្លុក ដែលអ្នកស្រុក រស់នៅប្រជ្រៀត គ្នានេះ ត្រូវ
បាន ប្រភពព័ត៌មាន លួចបង្ហើបឱ្យ ដឹងថា ទំនងផ្ដើមចេញ ពីកំហឹង ភ្លើងស្នេហា មិនបានជោគជ័យ
ក៏បានជួល គេលួចដុតផ្ទះ ដើម្បីតាមព្យាបាទស្ដ្រីជាម្ចាស់ផ្ទះ ។

ហេតុការណ៍ភ្ញាក់ផ្អើល នៃករណីជនសង្ស័យ ឡើងលួចដុត ផ្ទះខាងលើនេះ បានកើតឡើង កាល
ពីវេលា ម៉ោង ២និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ កន្លងទៅនេះ
ស្ថិតនៅផ្ទះ លេខ២០ ផ្លូវជាតិ លេខ៥ ក្រុមទី២១៧ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ដែលជាប្លុក
ផ្ទះសង់រស់ នៅជាប់ៗ គ្នា មានឈើមានថ្ម មានស្លឹកលាយចម្រុះ។

ម្ចាស់ផ្ទះដែល ត្រូវជនសង្ស័យលួចដុតត្រូវ បានគេស្គាល់ឈ្មោះហេង សាវ៉ុន ភេទស្រី អាយុ៣៨ឆ្នាំ
ជាមេ ម៉ាយ កូនមួយ មានមុខ របរអ៊ុតសក់ នៅក្នុងផ្សារចាស់ ហើយត្រូវ គេស្គាល់ថា គឺជាស្ដ្រីមេ
ម៉ាយមាន រូបសម្ផស្ស មួយរូប ជិះរថយន្ដម៉ាកលុច្ស Rx300 ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យ ដឹងថា នៅមុនពេលកើតហេតុ ខណៈដែល ម្ចាស់ផ្ទះកំពុង
លង់ លក់ក្នុងដំណេកនោះ ស្ដ្រី វ័យចំណាស់ដែលជាម្ដាយម្ចាស់ផ្ទះ បានឮស្នូរ សម្រឹបជើងមនុស្ស
ដើរ នៅលើរានហាលមុខផ្ទះ ហើយក៏មានធុំក្លិនប្រេងសាំងផងដែរ។ ខណៈនោះ ស្ដ្រីវ័យចំណាស់
ខាងលើនេះ បាន លួចមើលតាមទ្វារ ស្រាប់តែឃើញមាន មនុស្សប្រុសម្នាក់ កំពុងធ្វើសកម្មភាព
យកដបទឹកសុទ្ធចាក់ចូល គាត់ក៏ស្រែកផ្អើលឆោឡោឡើង ធ្វើឱ្យមនុស្សម្នាបើកទ្វារចេញមកហើយ
ឃើញបុរសម្នាក់ បានលោតចុះ ពីលើ រានហាលមុខផ្ទះទៅក្រោម ក្នុងបំណងរត់ គេចខ្លួន ក៏ត្រូវ
បានអ្នករស់នៅតំបន់នោះព័ទ្ធ ចាប់បាន ភ្លាមៗ ជាក់ស្ដែងតែម្ដង ។ ក្រោយ ចាប់ជនសង្ស័យនេះ
បានហើយ គេបានទៅ ត្រួតពិនិត្យមើល នៅមុខ ផ្ទះជនរងគ្រោះក៏ ប្រទះឃើញមានសាកាដូស្ពាយ
មួយ ដោយ នៅក្នុងនោះគេឃើញ មានប្រេងសាំងចំនួន៦ ដបទឹកសុទ្ធ(ចាក់អស់ពីរដប) តួឡឺវីស
មួយ និងដែកកេះមួយផងដែរ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើ អ្នកដែល ឃើញហេតុការណ៍នៅកន្លែងកើតហេតុបាន អះអាងថា
ជន សង្ស័យ ដែលមកធ្វើសកម្ម ភាពលួចដុតផ្ទះខាងលើនេះ គឺមានគ្នាចំនួន ពីរនាក់ ជិះម៉ូតូមួយ
គ្រឿង ហើយ ពេល បែក ការណ៍ អ្នកដែលជិះម៉ូតូឈប់ចាំនៅខាង ក្រោម បានបើកម៉ូតូរត់គេច
ខ្លួនបាត់ នៅសល់ តែអ្នកឡើងទៅចាក់សាំងដុតរត់មិនទាន់ ទើប ត្រូវចាប់បាន ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ មន្ដ្រី នគរបាលខណ្ឌដូនពេញ បានអះអាងប្រាប់ ដើមអម្ពិលនៅ
រសៀល ថ្ងៃទី១៤ ខែមករា ថា ជនសង្ស័យដែល សមត្ថកិច្ចរបស់ ខ្លួនចាប់ បាន បានបញ្ជូនទៅកាន់
តុលាការហើយ តែ លទ្ធផលសួរចម្លើយយ៉ាងណានោះ គឺនៅមិន ទាន់ដឹងឡើយ គឺតុលាការកំពុង
សួរមិនទាន់ ចប់ ។ ដោយឡែក ពាក់ ព័ន្ធ មូលហេតុនៃការ លួចដុតនេះ ត្រូវបានមន្ដ្រីនគរបាល
ខាងលើ អះអាងថា ទំនងសង្ស័យ រឿងគំនុំរវាងជន ណាមួយនឹងម្ចាស់ផ្ទះ ទើបនាំឱ្យមានជួល
មនុស្ស ទៅលួចដុតយ៉ាងដូច្នេះ ។

ប៉ុន្ដែ ប្រភព ដោយឡែកមួយទៀត បាន លួចបង្ហើបឱ្យដឹងថា ករណីលួចដុតផ្ទះស្ដ្រីមេ ម៉ាយចាយ
រាងខាង លើនេះ ទំនងផ្ដើមចេញ ពីរឿងស្នេហា តាមស្រឡាញ់ មិនបាន ទើប តាមចងអាឃាតលួច
ដុត ប៉ងសម្លាប់មួយពូជយ៉ាងដូច្នេះ ។ តែបើជនល្មើសលួចដុតបាន សម្រេចមិនមែនជួបគ្រោះមហន្ដ
រាយ ត្រឹម តែគ្រួសារ អ្នកមេម៉ាយខាងលើនេះនោះទេ គឺមានគ្រួសាររាប់រយគ្រួសារទៀត ក៏រងគ្រោះ
មហន្ដរាយឆេះអស់ផ្ទះ សម្បែងនិងទ្រព្យសម្បត្ដិ អាចឈានដល់ឆក់យក អាយុជីវិត ថែមទៀតផង
ព្រោះតំបន់នោះជាផ្ទះរស់ នៅរបៀបប្លុក មិនមានផ្លូវធំ សម្រាប់រថយន្ដពន្លត់អគ្គិភ័យចូលទៅដល់
ដោយងាយស្រួលនោះឡើយ ។ ដូច្នេះសមត្ថកិច្ច គួរតែធ្វើការស្រាវជ្រាវរកមុខអ្នកនៅពីក្រោយខ្នង
នៃករណីជួលដុតនេះ ដើម្បីនាំទៅកាត់ ទោស តាមផ្លូវច្បាប់ឱ្យបាន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ