CamNews

តារា 

ចុម.! តារាសិចស៊ី ឌុច លីដា ទទួលបានតម្លៃខ្លួនប៉ុន្មានហ្ន៎ រហូតដល់ថ្នាក់ហ៊ានកោត្រងោលថតកុន ?

(ភ្នំពេញ)៖ រូបភាពជាច្រើនសន្លឹក របស់ កញ្ញា ឌុច លីដា តារាសម្តែងស៊ិចស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានចែករំលែកតៗគ្នា នៅតាមបណ្តាញ​សង្គម Facebook ខណៈ​រូបភាពដែលបានចែកចាយនោះ សុទ្ធតែជារូបថតរបស់ កញ្ញា ឌុច លីដា មានលក្ខណៈខុសឆ្ងាយពីរូបភាពរាល់ដង គឺកោត្រងោល និងស្លៀកឈុតស ដូចជាអ្នកបួសអ៉ីចឹង​។

បើតាមការបញ្ជាក់ឲ្យដឹងពីសាច់ញាតិរបស់ តារាស្រី សិចស៊ី ឌុច លីដា បានឲ្យដឹងថា រូបភាពកោត្រងោលក្បាលនេះ គឺជាឈុតថត នៅក្នុងខ្សែភាពយន្តរបស់ផលិតកម្ម​ចិន ដែលបានជ្រើសរើសយក ​កញ្ញា ឌុច លីដា មកសម្តែងក្នុងរឿងថ្មី ប៉ុន្តែតម្លៃខ្លួន កញ្ញា ឌុច លីដា នៅក្នុងផលិតកម្មរបស់ប្រទេសចិន គឺមិនបានបង្ហាញជាតួលេខឲ្យដឹងឡើយ ​គ្រាន់តែអាចសន្និដ្ឋានបានថា មានតម្លៃខ្ពស់ជាងការសម្តែង ឲ្យផលិតកម្មនៅក្នុងស្រុក។

គួរកត់សំគាល់ថា ក្រោយពីមានការបង្ហោះ និងចែកចាយរូប តារាសម្តែងសិចស៊ី កញ្ញា ឌុច លីដា​នេះ មានការចោទសួរ ជាច្រើនថា តើ ឌុច លីដា ទទួលបានតម្លៃប៉ុន្មាន រហូតដល់ថ្នាក់ហ៊ានកោត្រងោល ថតខ្សែភាពយន្តបែបនេះ?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង