(ភ្នំពេញ)៖ ជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល សម្រាប់ទស្សនិជនព្រមទាំងអ្នកនិយម លេងបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលនៅសុខៗ ស្រាប់តែតារាស្រីសិចស៊ី នាង ឌុច លីដា ចេញមុខប្រកាសប្រាប់ជាសាធារណៈថា ខ្លួនចង់បានសង្សារ គ្រាន់បណ្ដើរបានជាគ្នា ក្នុងឆ្នាំថ្មីខាងមុខនេះ ខណៈកន្លងមកត្រូវបានលេចឮថា នាងមានអ្នកធំតាមសុំស្នេហ៍ជាហូរហែ។
តាមការកត់សម្គាល់មួយរយៈចុងក្រោយនេះ តារាសម្តែងនាង ឌុច លីដា ហក់ឡើងកូដខ្លាំងនៅក្នុងពិភពសិល្បៈ ហើយភាគច្រើននាងទទួលបានតំណែងជាតួឯកស្ទើរគ្រប់សាច់រឿង ។ ម្យ៉ាងទៀតអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺឌុច លីដា បានប្រជែងយកតំណែងតួឯកស្រី នៅក្នុងភាពយន្តខ្នាតធំបំផុតរបស់ខ្មែរ គឺរឿង «ស្បែកគង់» ដោយហ៊ានលះបង់ចាយរូបសម្រស់សិចស៊ី ព្រលែងខ្លួនថតស្ទើទាំងស្រុង។
តារាសម្តែង ឌុច លីដា ពេលនេះបានធ្វើឲ្យទ្សនិជន កំពុងមានចម្ងល់គ្រប់គ្នា ខណៈដែលសុខៗស្រាប់តែនាងសរសេរបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបែបនេះថា «ជិតឆ្លងឆ្នាំហើយចង់មានសង្សារម្នាក់»។ តាមអត្ថ័យខ្លឹមសារនេះធ្វើឲ្យមានការលើកចោទជាសំណួរថា តើសម្រស់ប្រហែល ឌុច លីដា ពិតជាគ្មានអ្នកស្រឡាញ់ ? ឬមួយ ឌុច លីដា គ្រាន់តែសរសេរលេងទេ ?
យ៉ាងមិញគេហទំព័រ Khmertalking នៅរសៀលថ្ងៃទី៣១ ខែធ្នូនេះ មិនទាន់អាចស្វែងរកការសួរនាំ ពីតារាស្រីនាង ឌុច លីដា បានទេជុំវិញបញ្ហានេះ។ ដូច្នេះយើងនឹងព្យាយាមស្វែងរកការបំភ្លឺពីនាង នៅពេលក្រោយ ដើម្បីឲ្យទស្សនិកជនបានដឹងការពិត៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី