មិត្តស្រីរបស់លោក Liu Peiwen បាននិយាយលេងទៅកាន់លោកថា បើលោកធ្វើដំណើរ
ដោយថ្មើរជើងបាន 1600 គីឡូម៉ែត្រ នោះមិត្តស្រីរបស់លោកនឹងយល់ព្រមរៀបការជាមួយ
លោក ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺលោក Liu Peiwen ពិតជាធ្វើតាមសំដីរបស់មិត្ត
ស្រីគាត់មែន ។
មិត្តស្រីរបស់លោក Liu Peiwen ឈ្មោះថា Ling Hsueh មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសំដី
របស់ខ្លួនដែលបាននិយាយលេងទៅកាន់លោក Liu Peiwen តែបែរជាលោក យកអនុវត្តន៍
ពិតមែន ។ Ling Hsueh បានប្រាប់ទៅ Liu Peiwen ថាខ្លួនគ្រាន់តែនិយាយលេងប៉ុណ្ណោះទេ
តែពេលនោះលោក Liu Peiwen បានរៀបចំអីវ៉ាន់រួចជាស្រេច រួមទាំងមានទង់ជាតិពណ៌
ក្រហមមួយដោតជាប់ពីក្រោយផង ។ ប្រការមួយទៀតដែលជួនគ្នានេះដែរគឺពីផ្ទះរបស់
លោក Liu Peiwen នៅក្នុងខេត្ត Ha Nam ទៅកាន់ផ្ទះរបស់ Ling Hsueh មានចំង៉ាយផ្លូវប្រ
ហែលជា 1600 គីឡួម៉ែត្រដែរ ដែលពេលនោះលោក Liu Peiwen ក៏មានគំរោងនឹងឈាន
ចូលសួរសុខទុក្ខ អនាគតម្តាយក្មេកទៀតផង ។
នៅមុនពេលចេញដំនើរលោក Liu Peiwen បាននិយាយជាមួយ មិត្តស្រីរបស់ខ្លួនថារយៈ
ពេល 6 សប្តាហ៍ក្រោយគាត់នឹងវិលមកវិញ និងបានផ្តាំអោយ មិត្តស្រីរបស់លោករងចាំ
លោក ។ ដោយឡែកនាង Hsueh បានអោយដឹងដែរថា នោះគ្រាន់តែជាពាក្យនិយាយ
លេងប៉ុណ្ណោះ ហើយគាត់នៅតែរៀបការជាមួយលោក Liu Peiwen ដដែល ដោយមិចចាំ
បាច់ធ្វើដំណើរលើរយៈចំង៉ាយ 1600 គីឡូម៉ែត្រនោះឡើយ ៕
(ប្រភពពី Zing)
ដោយ៖ រដ្ឋា