CamNews

ប្លែកៗ 

បុរសចិនម្នាកផឹកសាំងអស់ 1,5តោន ក្នុង42ឆ្នាំ

តាមព័ត៌មានដកស្រង់ពី Chinadaily បានឲ្យដឹងថា បុរសជនជាតិចិនមួយរូបឈ្មោះChen
De Jun អាយុ 71 ឆ្នាំរស់នៅឯកោរនៅប៉ែក នីរតីប្រទេសចិន បាន ផឹកសាំងដើម្បី​ព្យាបាល​
ជំងឺអស់រយៈពេល​ 42ឆ្នាំ។

គាត់បានប្រាប់គេថា គាត់ផឹក 3,5លីត្រ ជារៀងរាល់ខែ ឥឡូវនេះ គាត់ញៀនផឹកសាំង
ហើយ ។ គាត់ ផឹកពីឆ្នាំ 1969 ពីព្រោះគាត់ឈឺបំពង់ក។ គាត់ផឹកថ្នំាពេទ្យមិនជាសោះ ក្រោយមកទើបគាត់ផឹកសាំង មានប្រសិទ្ធិភាព រហូតដល់សព្វថ្ងៃនេះ ។

ដូច្នេះក្នុងរយៈពេល ​42ឆ្នាំមកនេះ Chen បានផឹកសាំងអស់ 1,5តោន ។ គាត់មានភរិយា
និងកូន 3នាក់ ។ Yuan Hibi ភរិយារបស់ Chen ក៏បានខិតខំរារាំង​គាត់ពិការផឹក​សាំងជា​ច្រើនលើកច្រើនដង ក៏ប៉ុន្តែមិនបានជោគជ័យ ហើយថែមទាំងធ្វើឲ្យកើតឡើងនូវភាព
តានតឹងក្នុងគ្រួសារ។ កាលពី 8ឆ្នាំមុន Chen បានរុះរើមករស់នៅផ្ទះបច្ចុប្បន្នម្នាក់ឯង។

ក្រោយពីព័ត៌មានអំពី Chen ត្រូវបានចុះផ្សាយនៅលើកាសែត គ្រូពេទ្យក៏បានមកជួយ
ត្រូតពិនិត្យសុខភាពរបស់ កាត់ ហើយបានឲ្យដឹងថា សុខភាពគាត់នៅល្អ ។
ប្រភព៖ Chinadaily
ដោយ៖ ណាវិ

Tags: