ភ្នំពេញ ៖ រឿងរ៉ាវ អូនស្ម័គ្របងស្មោះ ហើយទីបំផុតភាគីខាងប្រុស ត្រូវចាប់ខ្លួន ដាក់ពន្ធនាគារ
នោះ តែងតែ កើតឡើងនៅ ក្នុងសង្គមខ្មែរ ឥឡូវនេះបានកើតឡើងមួយ ករណីទៀតហើយ ទៅ
លើយុវជនអាយុ១៧ ឆ្នាំ ក្រោយពីយុវជនរូបនេះជាមួយក្មេងស្រី អាយុ ១៣ឆ្នាំ ដែលជាសង្សារ
នឹងគ្នាបាន ស្រឡាញ់រហូតដល់ បង្កើតចំណងមេត្រីរាត្រី ទឹកឃ្មុំសម្រេចចំនួន ៣ដង ប៉ុន្ដែ ភាគី
ខាង ស្រីបានយករឿងរ៉ាវទាំងនេះ ទៅរៀប រាប់ ប្រាប់ម្ដាយ ហើយម្ដាយ និងក្រុមគ្រួសារ បាន
ដាក់ពាក្យបណ្ដឹង ឱ្យចាប់ខ្លួនយុវជនរូប នេះ ដាក់ពន្ធនា គារតែម្ដង ។
យុវជន ប៉ិច តារា អាយុ ១៧ឆ្នាំ ស្នាក់ នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្នុងភូមិផ្សារ លិច សង្កាត់
ព្រែកព្នៅ ខណ្ឌសែនសុខ មុខ របរ លក់នំកាឆាយ ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ
ចុះទៅចាប់ខ្លួន កាលពី វេលា ម៉ោង ៨ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ក្រោយពីមានដីកា
បញ្ជាឱ្យចាប់ខ្លួន របស់ លោកស្រី វ៉ា សក្ដា ព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានីភ្នំពេញ
បន្ទាប់ពីសមត្ថ កិច្ច បានទទួលពាក្យបណ្ដឹង ពី ស្ដ្រីជាម្ដាយ របស់ក្មេងស្រី ព.ស.ម អាយុ ១៣
ឆ្នាំ ពីបទ រំលោភសេពសន្ថវៈ ។
យោងតាមរបាយការណ៍របស់នគរបាល ខណ្ឌសែនសុខបានឱ្យដឹងថា មុនរឿងរ៉ាវ ខាងលើ
នេះកើតឡើង ដោយផ្ដើមចេញ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៣ ក្មេង
ស្រី ព.ស.ម និងយុវជន ប៉ិច តារា រួមជាមួយមិត្ដភ័ក្ដិបានជួបជុំគ្នា នៅមុខផ្សាររាត្រី ហើយ
បាននាំគ្នាទៅដើរ លេងកំសាន្ដ នៅកៀនស្វាយ រហូតដល់ម៉ោង ៤រសៀល ថ្ងៃដដែល ។
ក្រោយពីពួកគេបាន ទៅងូតទឹក និងដើរលេងកំសាន្ដនៅកៀន ស្វាយរួចរាល់ហើយ យុវជន
ប៉ិច តារា រួម ជាមួយមិត្ដភ័ក្ដិ បានត្រឡប់មកផ្ទះរៀងៗ ខ្លួន ពេលនោះយុវតី រងគ្រោះបាន
ជិះជាមួយ ជនសង្ស័យ រួមជាមួយមិត្ដភ័ក្ដិម្នាក់ទៀត ឈ្មោះ រើន អមដំណើតជាមួយមិត្ដភ័ក្ដិ
២ នាក់ទៀត ជិះម៉ូតូ ១គ្រឿង មានឈ្មោះ រុំ និងឈ្មោះ រាក់ ។ ពួកគេទាំងអស់បាននាំគ្នា
ទៅលេងផ្ទះជន សង្ស័យហើយពេលទៅដល់ ផ្ទះជនសង្ស័យឈ្មោះ រុំ បានទៅទិញស្រា
ស៊ុបព័រវីស្គី ចំនួន១ដប មកលាយ ជាមួយ ទឹកស្ទីង ដើម្បីមកផឹករួមគ្នា ។
ពេលនោះ យុវជនសង្ស័យ បានយកសារុង និងអាវ របស់ក្រុម គ្រួសារខ្លួន ដែលមិននៅផ្ទះ
មក ឱ្យជនរងគ្រោះផ្លាស់ប្ដូរ ហើយនាំគ្នាផឹកស្រា នៅក្រោមផ្ទះ ។ ពេលកំពុង ផឹកនោះជន
សង្ស័យ បានឱ្យក្មេងស្រីរងគ្រោះផឹកអស់ ចំនួន៣កែវ រួចឡើងទៅដេកនៅលើផ្ទះលុះ យប់
ឡើង ជនសង្ស័យបានឡើងទៅដេកជា មួយ ហើយធ្វើសកម្មភាពរួមភេទជាមួយ គ្នាបាន
សម្រេចចំនួន ៣ ដង ក្នុងរយៈពេលមួយយប់ ។
របាយការណ៍ របស់នគរបាលបានបន្ដ ទៀតថា លុះពេលរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ
២០១៣ ជន សង្ស័យបានយកម៉ូតូឌុប ក្មេងស្រីរងគ្រោះ ទៅដាក់នៅផ្សាររាត្រី ហើយក៏
ត្រឡប់មកផ្ទះវិញ ជាធម្មតាដោយ មិននឹកគិតថា មានរឿងអ្វីកើតឡើង ។ប៉ុន្ដែ ក្មេងស្រី
រងគ្រោះ បានរៀបរាប់រឿងរ៉ាវទាំង នេះដល់ម្ដាយរបស់ ខ្លួន រួចហើយស្ដ្រីជាម្ដាយ ឈ្មោះ
សួន សុខហៀង នៅថ្ងៃទី១៤ ខែ តុលា បាននាំក្មេងស្រីរងគ្រោះ ទៅធ្វើ កោសល្យ វិច័យ
ប្រដាប់ភេទនៅមន្ទីរពេទ្យបង្អែករាជ ធានីភ្នំពេញ ។
ក្រោយពីធ្វើកោសល្យវិច័យ ដោយ បញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជា ត្រូវបានជន
សង្ស័យរូបនេះរួមភេទជាមួយ នោះ នៅថ្ងៃទី១៥ ខែតុលា ស្ដ្រីជាម្ដាយបាន នាំកូនស្រី
ទៅដាក់ពាក្យបណ្ដឹង ដោយចោទ ប្រកាន់ជនសង្ស័យ ពីបទ ធ្វើសកម្មភាព លួង លោម
ចាប់រំលោភ ដោយភ្ជាប់ជាមួយ លិខិតបញ្ជាក់ចេញពីមន្ទីរពេទ្យបង្អែករាជ ធានីភ្នំពេញ ។
ក្រោយពី ទទួលបានពាក្យ បណ្ដឹង របស់ម្ដាយក្មេងស្រីរងគ្រោះកម្លាំង នគរបាលខណ្ឌ
សែនសុខ ដោយមានដីកា បញ្ជាឱ្យចាប់ខ្លួន ពីតំណាងអយ្យការផង នោះ បានចុះទៅ
ឃាត់ខ្លួនយុវជន ប៉ិច តារា យកមកសួរនាំ ។ បច្ចុប្បន្នយុវជន ប៉ិច តារា ត្រូវបានឃុំខ្លួន
ជាបណ្ដោះអាសន្ន នៅអធិ ការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿង
បញ្ជូនទៅតុលាការ ។
មជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា នៅក្នុងសំណុំរឿងខាងលើនេះ តុលាការនឹង
មានការពិចារណា បន្ថែម ពីព្រោះប្ដឹងពីបទ ចាប់រំលោភរបស់ស្ដ្រីជាម្ដាយនោះ ហាក់បី
ដូចជាមិនត្រឹមត្រូវនោះឡើយ ដោយ សារ តែពួកគេទាំង២នាក់ បានយល់ព្រមធ្វើ ដូច្នោះ
ពីព្រោះករណីបែបនេះតែងតែកើត ឡើង ជាច្រើន លើកក្នុងសង្គមខ្មែរ ហើយ ភាគី
ខាងប្រុស តែងតែត្រូវជាប់ខ្នោះរហូត ៕