ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសាច់ញាតិ បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារ
តែមានទំនាស់ជាមួយប្រពន្ធ ហើយត្រូវប្រពន្ធមួយកាំបិតកាលពីវេលាម៉ោង១០និង៣០នាទីយប់
ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៣ ប៉ុន្ដែបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ ពេលបញ្ជូន មកមន្ទីរពេទ្យ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា សពជន រងគ្រោះមានឈ្មោះសា សុផុន អាយុ២៩ឆ្នាំ មានទីលំ
នៅ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ហើយបច្ចុប្បន្ន ស្នាក់នៅជិតវិហារចាម សង្កាត់ជ្រោយចង្វារ
ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីអ្នកជិតខាងបានឱ្យដឹងថា ប្ដីប្រពន្ធមួយគូនេះឧស្សាហ៍ឈ្លោះប្រកែកគ្នាណាស់
ហើយមកដល់ថ្ងៃកើតនេះ គេបានឃើញជនរងគ្រោះជាប្ដី បានមកសុំ លុយប្រពន្ធ ចំនួន១០០០
ដុល្លារ ដើម្បី លែងលះគ្នាជាប្ដីប្រពន្ធ ហើយក៏មានទំនាស់ ។ ខណៈនោះ ស្រាប់ តែឃើញស្ដ្រីជា
ប្រពន្ធ បានរូតកាបូប យកកូនកាំបិតមក ចាក់ជនរងគ្រោះ ពីក្រោយ តែម្ដង ។
បច្ចុប្បន្នសពត្រូវតម្កល់ទុកនៅមន្ទីរពេទ្យ កាល់ម៉ែតដើម្បីធ្វើកោសល្យវិច័យ ចំណែកប្រពន្ធ ត្រូវ
នគរបាលឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ ដើម្បីសាកសួរព័ត៌
មានបន្ថែម ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល