CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន ជនសង្ស័យ សម្លាប់សិស្ស សាលា ២នាក់ យកសពទៅ បោះចោល នៅ ជិតប៉ុស្ដិ៍ នគរបាលក្រាំងធ្នង់

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ដែលជាប់ ពាក់ព័ន្ធនឹងអំពើឃាតកម្ម គិតទុកជាមុន ដែលប្លន់ និង
សម្លាប់ក្មេងស្រីសិស្សសាលា ២នាក់ រួចយកសព ទៅប្លុងចោល នៅជិតប៉ុស្ដិ៍  នគរបាលក្រាំងធ្នង់
ខណ្ឌពោធិ៍សែនជ័យត្រូវ បានចាប់ខ្លួន ជាបន្ដបន្ទាប់   ពីសំណាក់កម្លាំង នគរបាលព្រហ្មទណ្ឌ នៃ
ការិយាល័យកណ្ដាល យុត្ដិធម៌ រួមសហការ   ជាមួយកម្លាំងនគរ បាលខណ្ឌពោធិ៍សែនជ័យ ព្រម
ទាំងបានរឹប អូសម៉ូតូជនរងគ្រោះយកវិញផងដែរ ។

ប្រតិបត្ដិការ ចាប់ខ្លួន ជនសង្ស័យទាំង២ នាក់   ជាបន្ដបន្ទាប់  ដែលបានធ្វើឡើង កាលពី ក្រោយ
កើតហេតុភ្លាមៗ និងបន្ដមកល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ ក្រោមការបញ្ជាផ្ទាល់ពីស្នងការ
នគរបាល រាជធានីភ្នំ ពេញ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងស្នងការរងនគរបាលលោក
ជួន ណារិន្ទ ក្រោយពីធ្វើការស្រាវជ្រាវ តាមជំនាញរបស់ ខ្លួនយ៉ាងយកចិត្ដទុកដាក់រួចមក ។

សម្រាប់ ជនសង្ស័យទាំង ២នាក់  ដែលត្រូវចាប់ខ្លួន ខាងលើនេះ   ត្រូវបានបញ្ជូនទៅកាន់សាលា
ដំបូងរាជធានីភ្នំពេញហើយ ពីវេលា ម៉ោង ៩ និង ៣០នាទីព្រឹក   ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។
យោងតាម នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជ ធានីភ្នំពេញ វរសេនីយ៍ទោ ឯម សោភា។

មន្ដ្រីនគរបាលមួយរូបបានឱ្យដឹងថា   ជន សង្ស័យទាំង ២នាក់ ទី១ ឈ្មោះ ហ៊ុល សំណាង អាយុ
១៧ឆ្នាំ ជាសិស្សសាលាមេតូឌីសកម្ពុជា ស្នាក់នៅផ្ទះជួល ផ្លូវរទេះ ភ្លើង  សង្កាត់បឹងកក់ទី២ ខណ្ឌ
ទួលគោក និង ជនសង្ស័យទី២ ឈ្មោះ ផន សារុំ  អាយុ   ២៧ ឆ្នាំ រស់នៅភូមិតាកេរ ឃុំរលាំងចេក
ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ ដែលជាអ្នកទទួល ផលចោរកម្ម ។

បើតាមមន្ដ្រីនគរបាលរូបនេះ ពេល ក្រោយកើតហេតុភ្លាមៗ ជនសង្ស័យបាន  យកម៉ូតូរបស់ក្មេង
ស្រីរងគ្រោះទាំង ២នាក់    ដូរស្លាកលេខ ដើម្បីបំភ័ន្ដសមត្ថកិច្ច ប៉ុន្ដែ ដោយមានជំនាញ ខាងផ្នែក
ព្រហ្មទណ្ឌ លោក ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំងនគរ បាលព្រហ្មទណ្ឌ ដែលតាមស្រាវជ្រាវក្នុង
ករណីនេះចាប់ខ្លួន ហើយពេលពិនិត្យមើល លេខតួ លេខម៉ាស៊ីន គឺពិតជារបស់ជនរង គ្រោះមែន
បើទោះបីក្រុមចោរទាំងនេះបានដូរស្លាកលេខម៉ូតូក៏ដោយនោះ។ យ៉ាងណា ក៏ដោយ ជនសង្ស័យ
ទាំង២នាក់ស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញដើម្បី
ផ្ដន្ទា ទោសតាមផ្លូវច្បាប់ ។

គួរបញ្ជាក់ថាហេតុការណ៍ភ្ញាក់ផ្អើលនិងគួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង
៧ និង ៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មន្រ្តីនគរបាលបានឲ្យដឹងថាជនរងគ្រោះទី១ ឈ្មោះ វន
លក្ខណា ភេទស្រី អាយុ២០ឆ្នាំ និងទី២ឈ្មោះហ៊ុល សំណាង ភេទស្រី អាយុប្រហាក់ប្រហែលគ្នា
អ្នកទាំងពីរជាសិស្សសាលាម៉េតូឌីកម្ពុជារស់នៅក្នុងភូមិច្រែសសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ   មានអ្នកភូមិម្នាក់បាន  ដើរចូលម្តុំព្រៃល្បះ
នោះដើម្បី បត់ជើងពេល ទៅដល់ក្បែរនោះ ស្រាប់តែធំក្លិន ស្អុយខ្លាំង  ក៏តាមរកមើល ស្រាប់តែ
ប្រទះឃើញ សពក្នុង ស្ថានភាព ហើមដោយ ចងរុំ និងខ្សែភ្លើង ជាច្រើនរួច ក៏មានការភ្ញាក់ផ្អើល
កើតឡើង តែម្តងទៅ ។

ភ្លាមៗនោះ កម្លាំងនគរបាល មូលដ្ឋាន បានចុះទៅដល់ រួចសន្និដ្ឋានថា សពត្រូវគេរឹតក សម្លាប់
យក មក ទម្លាក់ចោលនៅទីនេះ ។

ឪពុកម្តាយ របស់ក្មេងស្រី រងគ្រោះវិញ បានឲ្យដឹងថាកូនស្រីរបស់គាត់ បានស្លាប់ដោយសារតែ
ជនមិន ស្គាល់អត្តសញ្ញាណ រឹតកសម្លាប់ប្លន់យកម៉ូតូពីព្រោះកូនរបស់គាត់ ចេញមកពីផ្ទះ បាន
ជិះម៉ូតូ មួយគ្រឿង ម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៣ ពណ៌ក្រហម ពាក់ ស្លាកលេខភ្នំពេញ BQ-9343
ហើយម៉ូតូមួយគ្រឿងនេះ បានបាត់ ដូច្នេះហើយ មានតែប្លន់ សម្លាប់នោះទេមិនមែនជារឿងគំនុំ
អ្វីឡើយ ពីព្រោះកូនរបស់គាត់ មិន ដែលមានគំនុំជាមួយនរណាគេឡើយ ។

ពួកគាត់បានបន្តថា កូនរបស់គាត់ បានចេញពីផ្ទះ  ទៅបាត់តាំងពី    ថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ
២០១៣ មកម៉េ្លះ ហើយពួកគាត់ បានខិតខំស្វះស្វែង រកគ្រប់ច្រកល្ហក ទាំងអស់ មិនឃើញ លុះ
ដល់ថ្ងៃកើតហេតុ ទើបទទួលដំណឹង មានគេប្រទះឃើញសាកសពក្មេងស្រីពីរនាក់ ត្រូវជនមិន
ស្គាល់ អត្តសញ្ញាណ សម្លាប់ ហើយយកមកបោះ ចោលនោះទើបពួកមកពិនិត្យមើលឃើញថា
ពិតជាកូនស្រី របស់ពួកគាត់មែន ។

ពួកគាត់បានបន្តថា កាលពីថ្ងៃច័ន្ទ ទី២២ ខែកក្កដា កន្លងទៅនេះ  នាងទាំងពីរនាក់បាន ឌុបគ្នា
ក្នុងគោល បំណង ទៅរៀន ប៉ុន្តែ កាលពីល្ងាចទី២៣ ខែកក្កដា     ឆ្នាំ២០១៣ មិនឃើញកូនវិល
ត្រឡប់ទៅផ្ទះវិញ ក៏ កើតមាន ការសង្ស័យ ទើបនាំគ្នាដើររក ។

ប៉ុន្តែទោះបីជាពួកគាត់ ខំដើររក   យ៉ាងណាក៏មិនឃើញ ស្រាប់តែទទួលដំណឹង កូនស្លាប់ បាត់
ទៅហើយ។ ក្នុងទិដ្ឋភាពនោះ គេឃើញភាពសោក សង្វេងរបស់ក្រុមគ្រួសារ   ស្តាយស្រណោះ
នារីរងគ្រោះទាំងពីរនាក់ យ៉ាងខ្លាំង ។ នគរបាល បន្ទាប់ពីពិនិត្យ ចប់សព្វគ្រប់បានប្រគល់សព
ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News