CamNews

ព័ត៌មានជាតិ 

ចោរចូលលួចម៉ូតូ ដល់ក្នុងសាលា ខេត្តកំពត

កំពត៖ មិនដឹងថា ចោរថ្លើមធំ ឬសាលាខេត្តកំពត មិនមានសន្តិសុខគ្រប់គ្រាន់នោះទេ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា  ឆ្នាំ ២០១៤នេះ ម៉ូតូបស់មន្រ្តីសាលាខេត្តម្នាក់ ត្រូវចោរចូលកាច់សោរ-ក យកទៅបាត់គ្មាននរណាម្នាក់ដឹង ខណៈ ដែលមន្រ្តីសាលាខេត្តរូបនោះ កំពុងធ្វើការនៅក្នុងការិយាល័យរបស់ខ្លួន។

អ្នកស្រី អឺម ហ៊ុច អាយុ ៥៤ឆ្នាំ ជាមន្រ្តីសាលាខេត្តកំពត និងជាម្ចាស់ម៉តូ ដែលចោរលួចទៅបាត់នោះ បានរៀប  រាប់ថា ម៉ូតូរបស់អ្នកស្រី ម៉ាកសង់សេ១២៥ ស៊េរី២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ1G -8395។ អ្នកស្រីបន្តថា ម៉ូ តូ ត្រូវបានចោរមិនស្គាល់ឣត្តសញ្ញាណកាច់កលួចយកទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចណាមួយ ឡើយ នៅវេលាម៉ោង៨ និង៤៥នាទីព្រឹក ខណៈអ្នកស្រីបានចតនៅក្នុងសាលាដូចសព្វដងនោះ។

សមត្ថកិច្ចមិនទាន់បានកំណត់អត្តសញ្ញាណមុខសញ្ញាចោរលួចម៉ូតូនេះនៅឡើយទេ តែបានអះអាងថា កំពុងស្រាវ ជ្រាវ។

អំពើចោរកម្មនៅក្នុងខេត្តកំពត វាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះហេតុការណ៍នេះ បានកើតមានស្ទើររាល់ថ្ងៃទៅ  ហើយ តែអ្វីដែលចម្លែក និងភ្ញាក់ផ្អើល សម្រាប់ករណីខាងលើ គឺចោរមិនលើកលែងឲ្យឡើយ សូម្បីតែនៅក្នុងបរិវេ  ណសាលាខេត្ត។ គេមិនដឹងថា ការលួយនេះ ដោយសារចោរគាត់មានចិត្តក្លាហាន ឬក៏សាលាខេត្តមានចំណុចខ្វះ ខាតលើសន្តិសុខនោះទេ។

ប្រជាពលរដ្ឋខេត្តកំពត បានព្រួយបារម្ភឣំពីសុវត្ថិភាព និងការបាត់បង់សម្ភារៈ និងទ្រព្យសម្បត្តិផ្សេងៗ របស់ពួក គាត់ ព្រោះតែសកម្មភាពចោរ ដែលកើតមានជាញឹកញាប់។ ប្រជាពលរដ្ឋបានពោលថា សូម្បីតែកន្លែងអាជ្ញាធរ  ខេត្ត ការពារសកម្មភាពចោរមិនបានផង ទម្រាំនៅក្នុងផ្ទះសម្បែងរបស់គាត់ មិនដឹងជារំពឹងអីទៀតនោះទេ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news