CamNews

ព័ត៌មានជាតិ 

រថយន្តដឹកដី បុករះម៉ូតូ និងរថយន្ត ស្លាប់៣នាក់ ភ្លាមៗ នៅមុខផ្សារ ច្បារអំពៅ

ភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្សចំនួន ៣នាក់ ក្នុងនោះ ប្រុសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹង
កន្លែងកើតហេតុ ដោយសារ តែរថយន្តដឹកដីមួយគ្រឿង បានបុករះម៉ូតូ និងរថយន្តឆ្លាម នាវេលា
ម៉ោង ប្រហែល៤៖៥០នាទី រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ នេះ ស្ថិតនៅមុខផ្សារច្បារអំពៅ
ខណ្ឌមានជ័យ ហើយជនរងគ្រោះពីរនាក់ បានធ្លាយខួរ និងមា្នក់ទៀត ធ្លាយពោះវៀន មើលទៅគួរ
ឲ្យរន្ធត់ជាទីបំផុត។

សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា  មានរថយន្តដឹកដីមួយគ្រឿងពាក់ស្លាកលេខ
ក៥៤៨៩ភព បានធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែដល់
កន្លែង កើតហេតុ នៅជិតស្ពានច្បារអំពៅ បានរេងចង្កូតទៅ បុកម៉ូតូ របស់ប្រជាពលរដ្ឋ ដែលកំពុង
ធ្វើដំណើរ តាមដងផ្លូវ និងរថយន្តឆ្លាមចំនួន២គ្រឿង បានបណ្តាលឲ្យ ជនរងគ្រោះចំនួន៣នាក់ បាន
ស្លាប់ភ្លាមៗ ក្នុងនោះ ជនរងគ្រោះពីរនាក់ បានធ្លាយខួរ និងម្នាក់ទៀតធ្លាយពោះវៀន។ 

សេចក្តីរាយការណ៍បានបន្តថា ក្រោយកើតហេតុ ប្រជាពលរដ្ឋ ជាច្រើននាក់ បានវាយកញ្ចក់ រថយន្ត
ដឹកដី ដើម្បីចាប់ខ្លួនអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ច តែនៅពេលនោះ ដោយសារតែទប់កំហឹងមិនបាន
ចំពោះការបើកបរ ព្រហើន ប្រជាពលរដ្ឋ បានវាយអ្នកបើករថយន្ត កុំតែបានសមត្ថកិច្ច ជួយទាន់ នោះ
មិនដឹងទៅជាយ៉ាងណានោះទេ។ យ៉ាងណាក៏ដោយ មិនទាន់ដឹងអត្តសញ្ញាណ ជនរងគ្រោះនោះទេ
ខណៈសមត្ថកិច្ច មូលដ្ឋាន និងកម្លាំងនគរបាលចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុ។

បើតាមសេចក្តីរាយការណ៍ ក៏បានឲ្យដឹងផងដែរ ការបុករះនេះបណ្តាលមកពីរថយន្តដឹកដីដាច់ហ្រ្វាំង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ