ភ្ញៀវទេសចររាប់រយនាក់បាននាំគ្នាមកសួនសត្វ Skazka នៅទីក្រុង Yalta (Ukraine) ដើម្បី
បានមើលដោយភ្នែកផ្ទាល់ខ្លួនសត្វពស់មួយដែលមានក្បាលពីរ ត្រូវបានបង្ហាញនៅទីនេះ។
សត្វពស់នេះត្រូវបានបុគ្គលិកសួនសត្វដាក់ឈ្មោះថា Skazka ជាប្រភេទ Kingsnake មាន
ប្រភពពី California ប្រទេសអាមេរីក។ វាមានជំងឺឃ្លៀច ដូច្នេះវាទើបមានស្បែកពណ៌ស។វាអាចស៊ីដោយមាត់ទាំងពីរ ហើយមានសកម្មភាពដោយក្បាលទាំងពីរ។ ក៏ប៉ុន្តែមិនមាន
ន័យថា វាតែងតែមានគំនិតដូចគ្នាទាំងអស់នោះទេ ដូច្នេះជួលកាលមានករណីដណ្តើម
អាហាររវាងក្បាលទាំងពីរ។
បុគ្គលិកសួនសត្វ Skazka ម្នាក់ឈ្មោះ Dmytro Tkachov បានឲ្យដឹងថា៖ នៅពេលវាស៊ីម្ហូប
សត្វពស់ក្បាលពីរនេះ មានយន្តការដ៏ពិសេសមួយដែលជួយធ្វើឲ្យអាហារមិនត្រូស្ទះនៅ
ពេលលេបនោះទេ។ បុគ្គលិកម្នាក់ទៀតឈ្មោះ Yakovenko បានក៏បន្តថា ជួលកាលគេត្រូវ
ប្រើរបង ដើម្បីមិនឲ្យក្បាលទាំងពីរខាំគ្នា។ សត្វពស់ Skazka មានប្រវែង 60cm អាយុ 3ឆ្នាំ
ហើយត្រូវបានទិញពីប្រទេសអាឡឹម៉ង់។
សត្វពស់ក្បាលពីរនេះត្រូវបានដាក់បង្ហាញនៅសួនសត្វ Skazka ដល់ខែកញ្ញា ដែលជាពេល
រដូវទេសចរណ៍នៅទីក្រុង Yalta បញ្ចប់។
ប្រភព៖ Bee, Telegraph
ដោយ៖ មិនា