CamNews

មិនគួរឲ្យជឿ 

ប្លែកៗ! ចុះថតម៉ូតសម្រៀកបំពាក់ស៊ិចស៊ី ជាមួយត្រីឆ្លាមប៉ាឡែន ក្នុងបាតសមុទ្រ



ភីលីពីន៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា នៅប្រទេសភីលីពីន ឯណ្ណោះវិញ គេបាននាំអ្នកជំនាញផ្នែកថត និងអ្នកស្លៀកម៉ូតសម្លៀក
បំពាក់ ទៅថតជាមួយ នឹងត្រីឆ្លាមប៉ាឡែនដ៏ធំ ក្នុងដែនបាតសមុទ្រដ៏ជ្រៅ។



នាង Roberta មានវ័យ ៣២ឆ្នាំ និងនាង Hanash Fraser មានវ័យ ៣៦ឆ្នាំ ដែលជាអ្នកជំនាញ
ខាងស្លៀកម៉ូតសម្លៀកម៉ូត ថតក្នុងទឹក បានអោយដឹងថា វាហាក់បីដូចជាមានគ្រោះថ្នាក់ដែរ
ខណៈដែលអ្នកដឹកនាំ ត្រូវអោយនាង ចុះទៅថតម៉ូតសម្លៀកបំពាក់ក្នុងជម្រៅទឹក ដល់ទៅ ៧
ម៉ែតកន្លះឯណ្ណោះ តែអ្វីដែលសំខាន់នោះ គឺការថតជាមួយត្រីឆ្លាមប៉ាឡែន (Whale shark) ដ៏
ធំដែលមានប្រវែងខ្លួន ៩ម៉ែត្រ និង ១៤សង់ទីម៉ែត្រ និងទំងន់របស់វាគឺ ១៨តោនឯណ្ណោះ។



លោក Shawn Heinrichs មានវ័យ ៤១ឆ្នាំ និងលោក Kristian Schmidt មានវ័យ ៣៥ឆ្នាំ ដែល
ជាអ្នកថតដ៏ជំនាញ បានអោយនិយាយថា​ ការថតនេះ គឺប្រព្រឹត្ដទៅក្នុងដែនសមុទ្រនៃប្រទេស
ភីលីពីន។ លោកបានបន្ថែមថា​ ការថតទទួលបានយោគជ័យ គឺអាស្រ័យ ដោយមានការួម
យ៉ាងល្អ ពីក្រុមការងារទាំងអស់គ្នា។



ការថតម៉ូតសម្លៀកបំពាក់ក្នុងទឹកនោះ វាជាការបង្ហាញនូវកិត្យានុភាព នៃអ្នកកាត់ម៉ូតសម្លៀក
បំពាក់ និងក៏ដូចជាការ បង្ហាញពីភាពខ្លាំង របស់ខ្លួនដល់បណ្ដាប្រទេសទាំងអស់ លើពិភព
លោកផងដែរ៕

ដោយ៖ វត្ដី
ប្រភព៖ newsday


Tags: Unbelievable strange model clothes Philipine