CamNews

ប្លែកៗ 

លាយទឹកកាមរបស់ខ្លួនចូលកែវទឹកដោះគោជូរឲ្យអតិថិជន

ថ្មីៗនេះ លោក Anthony Garcia (អាយុ 32ឆ្នាំ) នៅរដ្ឋ New Mexico ប្រទេសអាមេរិកត្រូវ
ប៉ូលិស​ចាប់ខ្លួនដោយអំពើបទចម្លែករបស់ខ្លួន។ តាមព័ត៌មានប្រទេសអាមេរិកបានឲ្យដឹងថា គាត់បានចាក់ទឹកកាមរបស់ខ្លួនចូលកែវ Yoghurt (ទឹកដោះគោជូរ) យកទៅដាក់លក់នៅហាង
របស់ខ្លួន ហើយអញ្ជើងអតិថិជនមកសាករាល់ផលិតផលថ្មីនេះ។

រឿងត្រូវបែកការក្រោយពីមានអតិថិជនស្រីម្នាក់បានរកឃើញរស់ជាតិចម្លែក ទើបយក
ទៅស្ថានីយប៉ូលិសដើម្បីពិនិត្យគុណភាព។ ក្រោយពីពិនិត្យ ប៉ូលិសបានឲ្យដឹងថាមានទឹក
កាមក្នុងទឹកដោះគោជូរ។ ប្រៀបធៀប ADN របស់ទឹកកាមលាយក្នុងទឹកដោះគោជូរនោះ
ជាមួយនឹង ទឹកកាមរបស់ Anthony​ ឃើញថាវាដូចគ្នាទាំងស្រុង។
ក៏ប៉ុន្តែ ប៉ូលិសនៅតែមិនទាន់ដឹងពីមួលហេតុនៃអំពើ ការចាក់ទឹកកាមរបស់ខ្លួនចូលទឹកដោះ
គោជូរ​ ហើយយកឲ្យអ្នកដ៏ទៃញ៉ាំនោះទេ។ បច្ចុប្បន្ន Anthony ត្រូវចោទប្រកាន់ទោសធ្វើទំនិញ
ក្លែងក្លាយ និងបោកប្រាស់គេ។

ប្រភព៖ vnn
ដោយ៖ មិនា

Tags: