ភ្នំពេញ ៖ បុរសជនជាតិ កាណាដា វ័យ ចំណាស់ម្នាក់ ដែលគេដឹងថា ជាគ្រូបង្រៀន នៅវិទ្យាស្ថាន
ភាសាអង់គ្លេស ELT បានលោត សម្លាប់ខ្លួនពីលើផ្ទះ សំណាក់យីហោ យ៉ុងហួត ជាន់ទី៣ ចេញពី
បន្ទប់ លេខ៣០៤ ដែលជា បន្ទប់ជួលស្នាក់នៅជាយូរណាស់មកហើយ របស់ជនរងគ្រោះ បណ្ដាល
ឱ្យបែកក្បាល ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ប៉ុន្ដែពុំមាន ការបញ្ជាក់ពីនរណាម្នាក់ឬក៏សមត្ថកិច្ច
ស្ដីពី មូលហេតុពិត ប្រាកដ នៃការលោតសម្លាប់ ខ្លួនខាងលើនេះទេ ។
ការភ្ញាក់ផ្អើលលោតសម្លាប់ខ្លួន ពីសំណាក់ បុរសជនជាតិកាណាដា ដែលបង្កឱ្យមានការ ភ្ញាក់ផ្អើល
និងគួរឱ្យរន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង ប្រមាណ១១ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០១៣ ស្ថិតនៅផ្ទះ សំណាក់យីហោ យ៉ុងហួត អគារលេខ២១ ផ្លូវលេខ១៤៩ សង្កាត់ផ្សារថ្មីទី៣
ខណ្ឌដូន ពេញ ពោលនៅ ខាងកើតផ្សារតាប៉ាង និង នៅជិតវិទ្យាស្ថានបង្រៀនភាសាបរទេស ELT
ដែលគេអះអាងថា ជនរងគ្រោះធ្វើជា គ្រូបង្រៀននៅវិទ្យាស្ថានមួយនេះ ។
សេចក្ដីរាយការណ៍ពីសាក្សី នៅកន្លែង កើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង១១ និង៣០នាទី ព្រឹក
ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៣ មានការភ្ញាក់ផ្អើលក្រោយពីគេ ប្រទះឃើញសពបុរសជនជាតិកាណា
ដា បានស្លាប់ ដោយបែកក្បាល ក្នុងថ្លុកឈាមនៅ ខាងមុខផ្ទះសំណាក់ ក្រោយពីជនរងគ្រោះរូបនេះ
បានលោតចេញពីបង្អួច បន្ទប់លេខ ៣០៤ ជាន់ទី៣ ដោយពុំទាន់ដឹងមូលហេតុ ពិតប្រាកដនោះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងបុគ្គលិក ដែលបម្រើការងារនៅក្នុងផ្ទះសំណាក់យ៉ុងហួត បានឱ្យ
ដឹងថា ជនរងគ្រោះរួបនេះបាន មកជួលផ្ទះសំណាក់ស្នាក់នៅ អស់រយៈពេល ជាយូរមកហើយ ដើម្បី
បង្រៀនភាសានៅ សាលាឡែទ ដែលមានទីតាំងនៅក្បែរនោះ។
ប្រភពព័ត៌មានបានបន្ដថា ជនរងគ្រោះ បានបន្ដស្នាក់នៅ ដោយជួលបន្ទប់ក្នុងផ្ទះសំ ណាក់ខាងលើ
បើទោះបីម្ចាស់ផ្ទះសំណាក់ មុន បានសេងមកឱ្យម្ចាស់ផ្ទះ សំណាក់ក្រោយ ក៏ដោយនោះ ។ ប៉ុន្ដែក្នុង
រយៈពេល២ខែមកនេះ ជនរងគ្រោះដូចជាគ្មានការងារធ្វើមិនដឹងថា ត្រូវបានសាលាបញ្ឈប់ឱ្យបង្រៀន
ឬ មួយយ៉ាង ណានោះទេ ហើយនៅមុនពេល កើតហេតុនេះ ជនរងគ្រោះបានឡើងចុះផ្ទះ សំណាក់
ជាធម្មតា លុះដល់ម៉ោងកើតហេតុ ក៏លោតពីលើបន្ទប់ជួលរបស់ខ្លួនតែម្ដង បណ្ដាលផ្កាប់មុខ ទៅនឹង
ផ្លូវបែកក្បាលហូរ ឈាមស្លាប់ភ្លាមៗតែម្ដង ។
បើតាមសាក្សី ដែលចោមរោមមើលនៅ កន្លែងកើតហេតុនោះ បានឱ្យដឹងថា បើសិន ជនរងគ្រោះ
លោតសម្លាប់ខ្លួន ហើយធ្លាក់ មកទើលើដំបូលរថយន្ដ លុច្សស៊ីស មួយគ្រឿង ពណ៌ខ្មៅ ដែលចត
នៅខាងក្រោមផ្ទះសំណាក់ ប្រហែលជាមិនដល់ថ្នាក់ស្លាប់នោះឡើយ ប៉ុន្ដែចៃដន្យអាក្រក់ ពេល
លោតពីលើផ្ទះ សំណាក់ បានហួសផុតរថយន្ដក៏បោកក្បាល ទៅនឹងផ្លូវស្លាប់តែម្ដងទៅ ។
ក្រោយពីទទួលសេចក្ដីរាយការណ៍ស្ដីពី ការលោតសម្លាប់របស់ជនជាតិកាណាដារូប នេះ កម្លាំង
សមត្ថកិច្ចមូលដ្ឋាននិងកម្លាំង សមត្ថកិច្ចជំនាញ បានចុះទៅធ្វើ កោសល្យ វិច័យ និងទាក់ទងទៅមន្ដ្រី
ស្ថានទូតកាណាដា ដើម្បីយកសពជនរងគ្រោះទៅតម្កល់ទុក រួច ហើយប្រគល់ជូនក្រុមគ្រួសារតាម
ក្រោយ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះទៅ ជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុបានឱ្យ ដឹងថា ជនរង
គ្រោះរូបនេះ ឈ្មោះ BROWN MARTIN អាយុ៦៤ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ក្នុងបន្ទប់នៃផ្ទះសំណាក់
ខាងលើនេះ ។
យ៉ាងណាក៏ដោយគេមិនទាន់ដឹងមូលហេតុពិតប្រាកដនៃការលោតសម្លាប់ខ្លួនឬធ្លាក់ពីលើផ្ទះសំណាក់
បណ្ដាលឱ្យស្លាប់នេះទេ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល