CamNews

ព័ត៌មានជាតិ 

ក្រុមស្ទាវ ៤នាក់ គេចពីសមត្ថកិច្ច ចុះល្បាត ជិះទៅបុកបង្កាន់ ដៃស្ពាន រងរបួសធ្ងន់

ភ្នំពេញ ៖ ក្រុមក្មេងស្ទាវចំនួន៤នាក់ ដោយសារតែភ័យស្លន់ស្លោ នៅពេលដែល ពួកគេកំពុងជិះ
ម៉ូតូចំនួនពីរគ្រឿង ហើយបាន ឃើញកម្លាំងនគរបាល កំពុងចុះល្បាតនៅ តាមដងផ្លូវនោះ បាន
នាំគ្នាជិះរត់ ប៉ុន្ដែសំណាង អាក្រក់ ដោយសារតែជិះលឿនពេក និងភ័យ ផងនោះ បានជិះទៅបុក
បង្កាន់ដៃ ស្ពានទី២ តាមបណ្ដោយផ្លូវជាតិលេខ៦អា សង្កាត់ ព្រែកលៀប ខណ្ឌឫស្សីកែវ បណ្ដា
ឱ្យពួកគេ ទាំង៤នាក់រងរបួសធ្ងន់ ខ្លះបាក់ដៃ ខ្លះបាក ់ជើង និងបែកក្បាល ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ថា តើពួកគេទាំង៤នាក់ អាចជាប់ ពាក់ព័ន្ធនឹង
បទល្មើសអ្វីនោះឡើយ នៅពេល ដែលឃើញសមត្ថ កិច្ច ចុះល្បាត បាននាំគ្នាជិះ រត់ដោយសារតែ
នៅពេលនេះ ពួកគេទាំង៤ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅឡើយ រង់ចាំការសាកសួរ
បន្ដ ទើបចាត់ វិធានការនៅពេលក្រោយ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមក្មេងស្ទាវទាំង
៤នាក់ ជិះម៉ូតូចំនួន២ គ្រឿង មួយម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ និងមួយ គ្រឿងទៀតម៉ាក ហុងដាសេ១២៥
ពណ៌ខ្មៅ ជិះប្រដេញគ្នាក្នុងល្បឿនយ៉ាងលឿន នៅ តាមបណ្ដោយផ្លូវជាតិលេខ៦អា កាលពី វេលា ម៉ោងប្រមាណ៨និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ ។ នៅពេលដែលឃើញ ពួកគេជិះ
ម៉ូតូក្នុងល្បឿន ហើយដេញគ្នាយ៉ាង ដូច្នេះនោះ កម្លាំងនគរបាលដែលចុះល្បាត នៅតាមដងផ្លូវ បាន
ជិះម៉ូតូដេញតាម ក្នុង គោលបំណងធ្វើការឆែកឆេរ ប៉ុន្ដែនៅពេល ឃើញសមត្ថកិច្ច ដេញតាមយ៉ាង
ដូច្នេះ ពួក គេទាំង៤នាក់ បានបន្ថែមល្បឿន ក៏ជ្រុលទៅ បុកបង្កាន់ដៃស្ពានទី២ បណ្ដាលឱ្យដួលខ្លះ
បាក់ដៃ ខ្លះបាក់ជើង និងបែក ក្បាលរងរបួសធ្ងន់ រីឯម៉ូតូរបស់ពួកគេទាំងពីរគ្រឿងបានរងការខូចខាត
យ៉ាងច្រើន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីពួកគេបានជួបគ្រោះថ្នាក់ចរាចរបុក បង្កាន់ដៃស្ពាន
បណ្ដាលឱ្យរងរបួសធ្ងន់បែបនេះ សមត្ថកិច្ចបានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ និងយកម៉ូតូទៅរក្សា
ទុកជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សី កែវ ដើម្បីចាត់ការបន្ដទៀត ពោលរងចាំ
ការ សួរនាំនៅពេលក្រោយ បន្ទាប់ពីពួកគេជាសះស្បើយ ហើយបើសិនពេលសួរនាំនោះរក ឃើញថា
ពួកគេទាំង៤នាក់អាចជាប់ពាក់ ព័ន្ធនិងប្រព្រឹត្ដល្មើសអ្វីមួយ នោះសមត្ថកិច្ច និងចាត់វិធានការទៅតាម
ផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ