-ជីដូនកុមារីរងគ្រោះ អំពាវនាវស្វែង រកសប្បុរជន និងអង្គការនានា ជួយព្យា បាល
តាកែវ ៖ កុមារីអាយុ ៣ឆ្នាំម្នាក់ ដែល បច្ចុប្បន្នកំពុងរស់នៅជាមួយជីដូនរបស់ខ្លួន ក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្ដ តាកែវ បានក្លាយខ្លួនជាមនុស្សពិការបាក់ ឆ្អឹងខ្នង ខូចភ្នែក (ភ្នែកសាលេវ)និយាយ មិនចេញ (ហាមាត់រហូត)និងកំរើកដៃជើង ព្រមទាំងដងខ្លួនមិនរួច ដែលទាំងនេះត្រូវ បានជីដូនរបស់នាង អះអាងថា មកពីម្ដាយ វាយធ្វើបាប និងចាំបោះតាំងពីរូបនាងចាប់ កំណើត និងមានអាយុ ៦ខែ ។
រឿងរ៉ាវក្មេងស្រីដ៏គួរឱ្យកំសត់ខាងលើ នេះ ត្រូវបានមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលប្រទះឃើញវីដេអូឃ្លីបជាង ២នាទី ដែលត្រូវបានគេបង្ហោះក្នុងបណ្ដាញទំនាក់ ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ នេះ ដូច្នេះព័ត៌មានលំអិត និង ដំណើរដើមទងនោះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលក៏មិនទាន់បានស្វែងរកឱ្យច្បាស់ ផងដែរ ព្រោះតែពុំមានការបញ្ជាក់លេខទូរ ស័ព្ទនៅក្នុងវីដេអូមួយនេះ ។
យោងតាមការនិយាយ និងសួរនាំព្រម ទាំងការឆ្លើយតបពីសំណាក់ស្ដ្រីវ័យចំណាស់ម្នាក់ ដែលអះអាងថា ជាជីដូនរបស់កុមារី រងគ្រោះនោះបានបញ្ជាក់ថា ក្មេងស្រីឈ្មោះ លីហ្សា រហូតមកដល់ពេលនេះ មានអាយុ ជាង ៣ឆ្នាំហើយ ប៉ុន្ដែ រូបគេបានធ្លាក់ខ្លួន ពិការ ពោលនិយាយមិនកើត ខូចភ្នែក បាក់ ឆ្អឹងខ្នង កំរើកដៃជើងមិនបាន និងមិនអាច បិទមាត់បាន ។ ភាពពិការបានកើតឡើង ទៅលើកុមារីរូបនេះ ត្រូវបានជីដូនរបស់ នាងបញ្ជាក់ពីហេតុផល គឺមកពីស្ដ្រីជាម្ដាយ បានវាយធ្វើបាប និងចាប់បោះតាំងពីរូបនាង អាយុ ៦ខែមកម្ល៉េះ ។
នៅក្នុងវីដេអូមួយនេះ ជីដូនរបស់កុមារី រងគ្រោះបានអះអាងថា មួយខែមកបើកថ្នាំ ឆ្កួតជ្រូក នៅមន្ទីរពេទ្យគន្ធបុបា្ជម្ដង ហើយ ថ្មីៗនេះកុមារីរងគ្រោះក្ដៅខ្លួន ក៏បានមក បើកថ្នាំនៅមន្ទីរពេទ្យគន្ធបុបា្ជផងដែរ ។ ដោយសារតែពុំមានលទ្ធភាព ព្រោះតែជីវ ភាពក្រីក្រនោះ ជីដូន និងសាច់ញាតិក្មេងស្រី រងគ្រោះសូមអំពាវនាវ ដល់សប្បុរសជន នានា ឬក៏អង្គការក្រៅរដ្ឋាភិបាល ដែលមាន ជំនាញព្យាបាលជំងឺបែបនេះ អាចជួយក្មេង ស្រីផង ដោយសារតែរូបនាងនៅក្មេងដូច្នេះ ប្រព័ន្ធឆ្អឹង និងកោសិការអាចរីកលូតលាស់ លឿនជាងមនុស្សចាស់ ។
ជាមួយគ្នានេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ស្វាគមន៍ជានិច្ចចំពោះប្រជាពល រដ្ឋទាំងឡាយណា ដែលបានដឹងរឿងរ៉ាវនេះ ច្បាស់ និងពីដំណើរដើមទងថា ហេតុអ្វី ម្ដាយរបស់នាង វាយធ្វើបាបតាំងពីចាប់កំណើតយ៉ាងដូច្នេះ ដើម្បីផ្សាយព័ត៌មានបន្ដ ជូនដល់ជនរួមជាតិ និងអង្គការក្រៅរដ្ឋាភិ បាលនានា ។
បើសប្បុរសជនណា ចង់ចូលរួមបរិច្ចាក ឬឧបត្ថម្ភជីវភាពរស់នៅ របស់ក្មេងស្រីរូប នេះ អាចទាក់ទងមកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដើម្បីយកទៅប្រគល់ជូនដល់ ក្មេងស្រីរងគ្រោះរូបនេះ តាមរយៈលេខទូរស័ព្ទ ៖ ០៧៧ ៨១ ៤៦ ៤៦ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល