ភ្នំពេញ ៖ បន្ទាប់ពីភ្ជាប់ពាក្យរួចមកហើយនោះ ទំនាក់ទំនងស្នេហាដ៏ផ្អែមល្អែមបែបគូដណ្តឹងរបស់នាយ ព្រែក តែងតែបង្ហាញចេញជាសាធារណៈជារឿយៗនៅលើបណ្តាញសង្គម ។
ជាក់ស្តែងនៅថ្ងៃកំណើតនៅក្នុងឆ្នាំនេះនាយ ព្រែក ត្រូវគូដណ្តឹងលេងម៉ាចាស់ដៃ ដោយបង្កការភ្ញាក់ផ្អើល និងរៀបចំយ៉ាងស្អាតក្នុងថ្ងៃខួបកំណើតនៅក្នុងសណ្ឋាគារមួយនៅឯប្រទេសថៃ ក្នុងដំណើរកំសាន្តរបស់ពួកគេ ។
នៅក្នុងនោះផងដែរ កញ្ញា តី ដែលជាគូដណ្តឹងរបស់ នាយ ព្រែក បានធ្វើការចែករំលែករូបថតជាច្រើនសន្លឹកដោយភ្ជាប់មកជាមួយនិងចំណងជើងថា "09/01/2019 Happy birthday My LOVE រីករាយថ្ងៃកំណេីតណាបងសំលាញ់
ឆ្នាំនេះខុសពីឆ្នាំមុន គឺអូន Surprise បងឡើងបះសក់នៅថៃ ហាហា បងអត់ដឹងខ្លួនសោះហ្មង ព្រោះស្មានអត់ដល់ អូនជូនពរមនុស្សល្អរបស់អូន ប្រាថ្នាអ្វីបានសំរេច មាន សុខភាពល្អ ទទួលបានជេាគជ័យក្នុងការងារ បានសំរេចដូចអ្វីដែលបងប៉ងប្រាថ្នា និងមានសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ហេីយជូនពរអេាយយេីងទាំង២នាក់នៅជាមួយគ្នាបែបនឹងរាល់ឆ្នាំណា!ស្រលាញ់គ្នាអេាយខ្លាំងៗ អត់មានអីនិយាយច្រេីនទេ ទោះនិយាយក៏មិនអស់ដែរ ដឹងតែថាស្រលាញ់បងខ្លាំងបំផុត សូមអោយឆ្នាំថ្មីបងជួបតែរឿងល្អៗ
ពិសេសសសូមអោយបំណងប្រាថ្នាពួកយើង បានសំរេចឆាប់ៗនេះ Love U" ៕
ដោយ ៖ គន្ធា