CamNews

ព័ត៌មានវីដេអូ 

កញ្ញាស៊ិន ស្រីរត្ន័ ពិធីការិនី ទូរទស្សន៍ បាយ័ន ពេលជិះម៉ូតូកង់បី ជាមួយសុខសុម៉ាវតីត្រូវចោរឆក់ទូរស័ព្ទ

ភ្នំពេញ ៖ កញ្ញាស៊ិន ស្រីរត្ន័ ពេលកំពុង ជិះម៉ូតូកង់បីជាមួយមិត្ដស្រីរបស់ខ្លួន កញ្ញា សុខ សុម៉ាវតី ត្រូវបានជនសង្ស័យម្នាក់ ឆក់ យកទូរស័ព្ទ ប៉ុន្ដែជនសង្ស័យរូបនេះ ពេលជិះ ម៉ូតូគេចខ្លួនដោយ ភ័យខ្លាំងពេក ដួលម៉ូតូ ត្រូវបានប្រជាពល រដ្ឋនៅក្បែរកន្លែងព្រួត ចាប់និងវាយមួយដៃមួយ ជើងម្នាក់បណ្ដាលឱ្យរងរបួស ហើយត្រូវកម្លាំងនគរបាលមូល ដ្ឋានចុះទៅជួយអន្ដរាគមន៍ ហើយនាំយកជន សង្ស័យរូបនេះ មកសួរនាំបន្ដទៀត ដើម្បី ចាត់ការតាមផ្លូវច្បាប់ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍វត្ដភ្នំ បាននិយាយថា ករណីឆក់ទូរស័ព្ទបានសម្រេច ប៉ុន្ដែគេចមិន ផុតពីការជាប់ខ្នោះបានកើតឡើង កាលពី ល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅ តាមផ្លូវលេខ១០៨ កែងផ្លូវលេខ៧៧ ភូមិ១ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាល បាននិយាយថា នៅវេលា ម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ជនសង្ស័យឈុន ភក្ដី ហៅច្រាំង អាយុ២៥ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅ ផ្ទះលេខ៤៩E0 ផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានជិះម៉ូតូម៉ាកស៊ុយស៊ូគី លេត ពណ៌ខ្មៅលាយស គ្មានស្លាកលេខ បាន ធ្វើសកម្មភាព ឆក់យកទូរស័ព្ទពីជនរងគ្រោះ កញ្ញា ស៊ិន ស្រីរត្ន័ ពេលកំពុងជិះម៉ូតូកង់បី និយាយទូរស័ព្ទ ប៉ុន្ដែពេលឆក់រួច ជនសង្ស័យ រូបនេះ បានបង្កើនល្បឿនម៉ូតូ លុះពេលទៅ មុខបានបន្ដ ទំនងជាភ័យស្លន់ស្លោ ក៏ដួលម៉ូតូ ត្រូវប្រជាពលរដ្ឋឡោមព័ទ្ធ និងឃាត់ខ្លួនបាន តែម្ដង ។

មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា មុនពេលមានរឿងនេះកើតឡើង គឺជនរង គ្រោះ និងមិត្ដភក្ដិរបស់ខ្លួនកញ្ញា សុខ សុម៉ា វតី អាយុ២៥ឆ្នាំ បានជិះម៉ូតូកង់បីចេញ ពីផ្ទះ ដើម្បីទៅចោមចៅ លុះពេលធ្វើដំណើរមក ផ្លូវសហព័ន្ធរុស្សី ជនរងគ្រោះភ្លេចរបស់ក៏ជិះ ត្រឡប់ទៅផ្ទះវិញ រួចហើយជនរងគ្រោះបាន ធ្វើដំណើរមកវិញ លុះដល់ផ្លូវលេខ១០៨ក្នុង ទិសដៅពីលិចទៅកើត ក៏លើកទូរស័ព្ទនិយាយ ត្រូវជនសង្ស័យជិះម៉ូតូមកអែបឆក់តែម្ដង ។

ក្រោយពីប្រជាពលរដ្ឋបានឃាត់ខ្លួនជន សង្ស័យរូបនេះ កម្លាំងនគរបាលមូលដ្ឋាន ដែលកំពុងចុះល្បាតនោះ បានទៅសួរនាំនិង យកជនសង្ស័យរូបនេះ មកឃុំខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

ជនរងគ្រោះ កញ្ញា ស៊ិន ស្រីរត្ន័ អាយុ ២៧ឆ្នាំ មុខរបរជាពិធីការិនី នៅស្ថានីយ៍ទូរ ទស្សន៍បាយ័ន ស្នាក់នៅផ្ទះលេខ១២អា ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ទូរស័ព្ទរបស់នាង ត្រូវបាន សមត្ថកិច្ចប្រគល់ជូនហើយ ក្រោយចាប់ បានជនសង្ស័យដែលធ្វើសកម្មភាពខាងលើ នេះ ។

កញ្ញា ស៊ិន ស្រីរត្ន័ បាននិយាយថា ពេល នាងកំពុងនិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យ ឆក់យកទូរស័ព្ទពីដៃនាង ពេលនោះ នាង ស្រែកថា ចោរៗ បណ្ដាលឱ្យមានការភ្ញាក់ ផ្អើល ហើយពេលជនសង្ស័យរូបនេះ ជិះចេញ បានមួយភ្លែតក៏ដួល ត្រូវប្រជាពលរដ្ឋឡោម ព័ទ្ធ និងចាប់បានតែម្ដង ៕

ប្រភព៖ ដើមអម្ពិល


Tags: national news