CamNews

ព័ត៌មានជាតិ 

ស្លាប់ពីរនាក់ នៅកន្លែង កើតហេតុ ដោយសាររថយន្ត និងម៉ូតូបុកគ្នា

ខេត្តកណ្តាលៈ យុវជនពីរនាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារបើកម៉ូតូ
មួយគ្រឿងបុកជាមួយនិងរថយន្តធុនធំ ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង៣
និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ភូមិ
ត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាល ចរាចរណ៍ស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ ទុំ សុខនៅ
ភេទប្រុស អាយុ២៥ឆ្នាំ និងទី២ឈ្មោះ សាន់ តេ ភេទប្រុសអាយុ២៤ឆ្នាំ អ្នកទាំង ពីរជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1U-1029 មាន
ស្រុកកំណើត ជាមួយគ្នាដែរ ភូមិល្វា ឃុំអូ ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ (ស្លាប់នៅនឹងកន្លែង
កើតហេតុទាំងពីរនាក់) ចំណែករថយន្តម៉ាកហ្វូស៊ូ ពណ៌សឆ្នូតក្រហម ពាក់ស្លាកលេខកណ្តាល
៣អា ០០៨១ អ្នកបើកបរ ពុំត្រូវបាន គេស្គាល់ឈ្មោះនោះទេ បន្ទាប់ ពីកើតហេតុរត់គេចខ្លួនបាត់។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ជិះមួយគ្រឿងឌុបគ្នាក្នុងទិស
ដៅពីកើតទៅលិចច្រាស់ទិសជាមួយរថយន្ត លុះដល់ចំណុចកើត ហេតុមិនដឹងជាមានរឿងអ្វី
នោះស្រាប់តែ បណ្តាលឲ្យទៅបុកគ្នាជាមួយ រថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តងទៅ ។ បន្ទាប់
ពីធ្វើការវាស់វែងរួច សាកសពត្រូវ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ
វត្ថុតាងទាំងពីរត្រូវយកទៅ រក្សាទុកនៅអធិការដ្ឋានស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូន
ទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ ការបន្តទៅ តាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News