CamNews

តារា 

ស្ទះផ្លូវ Internet ដោយសារ "មហន្តរាយ Youtube"

កាលពីម្សិលមិញថ្ងៃទី18កក្កដា តារាចម្រៀង Rebecca Black អាយុ14ឆ្នាំដែលធ្លាប់
បង្កើតឡើង នូវការជ្រូលជ្រើមមួយនៅលើបណ្តាញ Internet ជាមួយនឹងបទចម្រៀង
�Friday� បានផ្សព្វផ្សាយ album ទី2របស់ខ្លួន ដែលមានឈ្មោះថា �My Moment�នៅ
លើបណ្តាញ Youtube។ ភា្លមៗនោះ វីដីអូថ្មីរបស់ Rebecca ក៏បានបង្កើតឡើង​នូវការ
​ជ្រូល​ជ្រើមសារជាថ្មីម្តងទៀត។


បទចម្រៀងនេះត្រូវបាននិពន្ធដោយលោក Brandon �Blue� Hamilton ដែលវាជាបទ
​ចម្រៀង​មួយ ហាក់ដូចជាដើម្បីនិយាយអំពី Rebecca Black។ បទចម្រៀងនេះនិយាយ
អំពីរឿង ដែល Rebecca ស្រាប់​តែក្លាយទៅជាតារាចម្រៀង ក្រោយត្រឹមតែមួយយប់តែ
ប៉ុណ្ណោះដោយបទ�Friday� ដែលត្រូវបានផ្សាយនៅលើបណ្តាញ Youtube តាំងពីខែកុម្ភះ
កន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ �My Moment� ក៏មានពាក្យផ្ញើដល់មនុស្សដែលធ្លាប់
ចំអកឡកឡឺយបទ�Friday� របស់នាង។ �អ្នកជាមនុស្សដែលបាននិយាយថាខ្ញុំមិនអាច
ក្លាយទៅជាអ្វីមែនទេ? ពិតទេឬ? ខ្ញុំនឹងបញ្ជាក់ថាអ្នកខុសហើយ ខ្ញុំមិនមែនជាមនុស្សតែ
មួយជឿទៅលើចំណុចនោះទេ។ ប្រាថ្នាករបស់ខ្ញុំនឹងក្លាយទៅជាការពិត។�

នៅលើទំព័រ Twitter របស់ខ្លួន Rebecca បានឲ្យដឹងថា គាត់បានអញ្ជើញក្រុមរាំរបស់កម្មវិធី
�So You Think You Can Dance � ចូលរួមធ្វើវីដេអូរបស់ខ្លួននេះដែរ។ Rebecca ក៏បាន​បង្ហាញ​
មោទនភាពយ៉ាងខ្លាំងពីព្រោះ �My Moment� បានធ្វើឲ្យគេហទំព័រ Youtube ត្រូវស្ទះ​ដោយ
ចំនួន​អ្នកចូលមើលបទចម្រៀងរបស់នាងច្រើនពេក។

ក៏ប៉ុន្តែ �My Momnet� ក៏អាចក្លាយទៅជាបទចម្រៀង "មហន្តរាយ" ទីពីររបស់ Rebecca ដែរ
ដោយសារ ចំនួនមនុស្សចុច �dislike� បានច្រើនជាង �like�។ ក្រោយពីប៉ុន្មានម៉ោងដំបូង
ដែលផ្សាយនៅលើគេហទំព័រនេះ មនុស្សចំនួនជិត 50.000នាក់បានចុច �dislike�។



ប្រភព៖ Aceshowbiz
ដោយ មិនា

Tags: