ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជា
ណាចក្រកម្ពុជា នឹងធ្វើសេចក្តីថ្លៃងការណ៍ពិសេសមួយ ផ្ញើជូនជនរួមជាតិ បន្ទាប់ពីការប្រកាស
សាលដីកា ជុំវិញប្រាសាទព្រះវិហារ ដែលគ្រោងធ្វើឡើង នៅម៉ោងរសៀលថ្ងៃទី១១ ខែវិច្ឆិកា
ឆ្នាំ២០១៣ នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុស របស់លោក គឹម គុណវឌ្ឍ
អគ្គនាយកទូរទស្សន៍ ជាតិកម្ពុជា(ទទក) ។
លោក គឹម គុណវឌ្ឍ បានសរសេរ នៅក្នុងហ្វេសប៊ុករបស់លោកបន្តថា “ នៅល្ងាចនេះ បន្ទាប់
ពី សវនាការ របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ បញ្ចប់ការងារ និងប្រកាសចេញ ពីការបក
ស្រាយ ពន្យល់លើសាលដីកា ថ្ងៃទី ១៥ ខែ មិថុនាឆ្នាំ ១៩៦២ ពីបញ្ហាប្រាសាទព្រះវិហារ នៅ
ឯទីក្រុងឡាអេ នោះ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសេចក្តីថ្លែងការណ៍
ពិសេសផ្ញើ ជូនជនរួមជាតិ ។ ទទក នឹង ធ្វើការផ្សាយផ្ទាល់ ពីប្រសាសន៍ នៃសេចក្តីថ្លែងការណ៍
របស់ សម្តេចតេជោ ។ ចំពោះពេលម៉ោង គឺផ្អែកទៅលើការងាររបស់ ICJ នៅឡាអេ អាចក្នុង
អំឡុង ចន្លោះពីម៉ោង ៥ ទៅ ៧ យប់ ថ្ងៃទី ១១ វិច្ឆិកានេះ” ។
គួរបញ្ជាក់ថា ប្រទេសថៃ បានលើកកងទ័ព មកឈ្លានកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ កាល
ពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានគណៈកម្មការ
បេតិភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទ ដាក់បញ្ចូលជាសម្បត្តិ
បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា
នាសម័យប្រជុំលើកទី៣២ របស់អង្គការវប្បធម៌ ពិភពលោកមួយនេះ។
កងទ័ពរបស់ថៃ បានដកចេញពីតំបន់ ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ កាលពី
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០ ១០ វេលាម៉ោង ១០ព្រឹក។ ចាប់តាំងពីកងទ័ពថៃ ចូលលុកលុយឈ្លានពាន
តំបន់ ក្បែរប្រាសាទព្រះវិហារ និងវត្ត កែវសិក្ខាគិរីស្វារៈរបស់ខ្មែរ កងទ័ពឈ្លានពានរបស់សៀម
បាន ប្រកាសសង្គ្រាមឈ្លានពានខ្មែរ ដោយបានវាយមកលើកងទ័ពខ្មែរ នៅដើមខែកុម្ភៈ ឆ្នាំ
២០១១ នៅ តំបន់ប្រាសាទព្រះវិហារ និងបាញ់កាំភ្លើងផ្លោងបំផ្លាញវត្តកែវ សិក្ខាគិរីស្វារៈ និង
នៅចុងខែមេសា ឆ្នាំ២០១១ នៅតំបន់ប្រាសាទតាមាន់ តាក្របី ស្រុកគោកមន ខេត្តឧត្តរមានជ័យ
បណ្តាលឲ្យទាហាន ខ្មែរស្លាប់មួយចំនួន និងរងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺនគ្រួសារ។
ថ្ងៃទី២៨ ខែ មេសា កម្ពុជាប្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ អំពីសៀមប្រកាស
សង្រ្គាមវាយខ្មែរ ដោយសុំឲ្យកងទ័ពសៀម ដកចេញពីតំបន់ប្រាសាទព្រះវិហារ និងប្តឹងឲ្យតុ
លាការ កំពូលអន្តរជាតិ បកស្រាយសាលក្រមតុលាការ ក្រុងឡាអេ ១៥ មិថុនា ១៩៦២ ឡើង
វិញផងដែរ។
នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់សេចក្តី ប្រគល់
ប្រាសាទ ព្រះវិ ហារ និងដីនៅម្តុំនោះ ព្រមទាំងវត្ថុបុរាណ ដែលថៃលួចឲ្យមកខ្មែរវិញ ព្រមទាំង
បញ្ជា ឲ្យដកទាហាន និងឆ្មាំ ចេញពី បរិវេណប្រាសាទព្រះវិហាររបស់ខ្មែរ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល