CamNews

ព័ត៌មានជាតិ 

RANGE ROVER ពាក់ស្លាកលេខ ខេមរភូមិន្ទ ដឹកសុទ្ធតែនារី ស្អាតៗ ៣នាក់ បើកបុកជញ្ជាំងក្រុមហ៊ុនឆ្នោត

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក់ RANGE ROVER ពាក់ស្លាកលេខ (ខេមរភូមិន្ទ 01) 2-0035 ដឹកសុទ្ធតែនារី  សម្រស់សោភា ៣នាក់ ត្រូវបានម្ចាស់របស់វាបើកទៅបុកជញ្ជាំងក្រុមហ៊ុនឆ្នោត CM60 lottery ស្ថិតនៅតាម បណ្តោយវិថីព្រះសីហនុ កែងផ្លូវលេខ៦៣ នៅជិតផ្សាយឡាក់គី ស្ថិតក្នុងសង្កាត់បឹងកេងកងបី ខណចំការមន នា វេលាម៉ោង ២ និង២០នាទីរំលងអាធ្រាត្រថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ បណ្តាលឲ្យរថយន្តខូចខាតរថយន្តផ្នែក ខាងមុខយ៉ាងដំណំ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើរថយន្តស៊េរីទំនើបនេះ ត្រូវបាន  ម្ចាស់បើកបរតាមបណ្តោយវិថីព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូត ទៅបុកជញ្ជាំងក្រុមហ៊ុនឆ្នោតទាំងកម្រោល។ ការបើកបុកនេះ ត្រូវបានគេអះអាងថា ម្ចាស់​រថយន្តជាអ្នកបើកបរ  មានអាការៈស្រវឹងជោកជាំទៅហើយ។

គ្រោះថ្នាក់នេះ បណ្តាលឲ្យសន្តិសុខ ដែលយាមនៅទីនោះរងរបួសតិចតួចផងដែរ។ បុរសសន្តិសុខ បានបញ្ជាក់ ថា រថយន្តបានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយដល់ចំណុចស្តុបនេះ បម្រុងនឹងបត់ តែយកចង្កូតមិនទាន់ក៏ ជ្រុលទៅបុកជញ្ជាំងក្រុមហ៊ុនតែម្តង។ បុរសសន្តិសុខរូបនេះ បានឲ្យដឹងផងដែរថា ប្រសិនបើគាត់គេចមិនទាន់  អាចនឹងត្រូវរថយន្តបុកស្លាប់ជាក់ជាមិនខាន។

ក្រោយបើកបុករបងក្រុមហ៊ុនហើយ ម្ចាស់រថយន្ត ដែលមានអាការៈស្រវឹងនោះ បានព្យាយាមបើករថយន្តគេច ដែរ តែរថយន្តថយក្រោយមិនបាន ទើបនាំគ្នាចុះពីរថយន្តមកសួររកតំណាងក្រុមហ៊ុនមកដោះស្រាយគ្នា។ តែ ដោយម្ចាស់រថយន្តបង្កហេតុស្រវឹងទទ្រេតទ្រោតនិយាយមិនត្រូវគ្នា ភាគីខាងក្រុមហ៊ុន CM60 lottery ប្រគល់ឲ្យ  កម្លាំងនគរបាលចរាចរណ៍ ស្ទួចយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នាជាក្រោយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP