ព្រះសីហនុ : លោកឧត្តមសេនីយ៏ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានថ្លែងបន្តថា ករណីលិចទូសអូសនេសាទ នៅលើផ្ទៃសមុទ្រនោះ រហូតមកដល់ពេលនេះ ប្រជានេសាទ ចំនួន៧នាក់ បានរួចផុតពីសុវត្ថិភាពហើយ ។
លោកស្នងការ បានបញ្ជាក់ថា នៅពេលនេះ យើងបានសហការការ ជាមួយ កងវរះលេខ១កោះរ៉ុង និងយោធានៅមូលដ្ឋានរាម ចេញសង្គ្រោះ ប្រជានេសទម្នាក់ទៀតហើយ ។
បើតាមលោកស្នងការ នៅតំបន់នោះ មានរលកធំៗ ណាស់ ដែលធ្វើអោយមានការលិចទូករបស់ពួកគាត់តែម្តង ។
ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា កម្មករទូក ដែលបាត់ខ្លួននៅកោះរ៉ុងនោះ គេរកឃើញហើយ កំពុងជាប់លើល្បាក់ ចំណោទ ថ្មលើកោះ មិនមានអ្នកស្លាប់នោះទេ ហើយកងទ័ពជើងទឹកកំពុងជួយរកវិធីដាក់ខ្សែពួជួយសង្រ្គោះ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ មានទូកនេសាទ មួយគ្រឿង ប្រភេទអូសអួន មានកម្មករចំនួន៧នាក់ បានលិចនៅខាងលិចកោះរ៉ុង (មុខថ្មជញ្ជាំង) ដោយសារខ្យល់ព្យុះ និងរលកធំៗ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទូកនេះខាងលើនេះ មានឈ្មោះ ឃឹម ជាវុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរ ជាអ្នកនេសាទ រស់នៅក្រុមទី២៧ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា ទូកអ្នកនេសាទរបស់ជនរងគ្រោះ ត្រូវបានខូចខាតទាំងស្រុង ដោយសាររលក បោក ចំណែកកម្មករទាំងអស់ ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល