CamNews

តារា 

បែកធ្លាយ កំលោះសង្ហា Bomb Tanin កំពុងទាក់ទងគ្នាជាតារាសម្តែងស្រីម្នាក់

ថៃ ៖ លោក Bomb Tanin Manoonsilp​ ថ្មីៗនេះបានទទួលនូវខមមិនល្អៗជាច្រើន បន្ទាប់ពីសម្តែងរឿងថ្មីដែលមានចំណងជើងថា "Chua Mong Tong Mon" ជាមួយនិងតារាសម្តែងស្រី Preem Ranida និង Masu Janyangdikul ។ 

ទទ្ទឹមនេះផងដែរ មានមនុស្សជាច្រើនបានដាក់រហ្ស័សនាមឲ្យតារាសម្តែងថៃរូបនេះថា ជាតារាសម្តែងមនុស្សយន្ត ព្រោះការសម្តែងរបស់លោកមិនល្អនោះទេ ។ 


ហើយថ្មីៗនេះ បានលេចលឺព័ត៌មានថា កំលោះសង្ហា Bomb Tanin រូបនេះបានលួចទាក់ទងគ្នាជាមួយនិងតារាសម្តែងម្នាក់ ប៉ុន្តែប្រភពផ្លូវការរបស់ប្រទេសថៃមិនបានបញ្ជាក់នោះទេថា តារាស្រីម្នាក់គឺជាតារារួមផលិតកម្ម ឬនៅស្ថានីយ៍ទូរទស្សន៍ផ្សេងនោះទេ ដូច្នេះមានតែរង់ចាំនូវការបកស្រាយរបស់តួប្រុសក្នុងរឿង "ស្នេហ៍ជ្រែកវណ្ណៈ" នៅពេលដែលលោកចូលរួមក្នុងព្រឹត្តិការណ៍ណាមួយក្នុងពេលឆាប់ៗនេះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews