ព័ត៌មានកំសាន្ត ៖ តួប្រុសនៅក្នុងរឿងខ្នាតធំរបស់ប្រទេសថៃ គឺរឿង សុភាពបុរសទាំង ៥ លោក Bomb tanin manoonsilp ដែលជាកំលោះសង្ហាម្នាក់ដែរ នៅក្នុងដំណាក់ Juttaphip ជាកូនប្រុសទី ៤ ក្នុងគ្រួសារដែលបានជួបឧបសគ្គស្នេហ៍ជាច្រើនដំណាក់កាល ទម្រាំតែស្វែងរកឃើញស្នេហ៍ពិត ។
ដោយសារតែនៅក្នុងសាច់រឿងនោះគឺមានតួស្រីម្នាក់ដែរគឺនាង mint chalida wijitwongtong ដែលត្រូវជាអនាគតប្អូនថ្លៃរបស់លោក Bomb tanin manoonsilp ត្រូវជាកូនប្រសារពៅក្នុងដំណាក់ Juttaphip ។ គួរបញ្ជាក់ឲ្យដឹងថា តារាល្បីទាំង ២ ដួង ជិតដិតគ្នាគួរសមខណៈពេលដែលពួកគេសម្តែងរឿងខ្នាតធំជាមួយគ្នា ហើយ លោក Bomb ក៏បានបង្ហោះរូបឃ្លឹបវីដេអូមួយ ដែលជាលក្ខណៈកំប្លែង ប៉ុន្តែស្លុយត្រង់ការស្លៀកពាក់របស់នាង mint តែម្តង ។
បើចង់ដឹងថា ឃ្លឹបវីដេអូនោះមានលក្ខណៈយ៉ាងម៉េចទៅទស្សនានៅខាងក្រោមទាំងអស់គ្នា ធានាថា ហួសចិត្តជាមួយនិងសម្លៀកបំពាក់របស់នាងជាមិនខានឡើយ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG